ព័ត៌មានជាតិ
ក្រុមអ្នកសារព័ត៌មានជាតិអន្តរជាតិ ធ្វើទស្សនកិច្ចរោងចក្រផលិតសំបកកង់រថយន្តនៅខេត្តព្រះសីហនុ
លោក ផុស សូវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានពត៌មាននិងសោទស្សន៌នៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអនុវត្តគម្រោងបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សារបស់ក្រសួងពត៌មាន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំអ្នកសារព័ត៌មានជាតិ អន្តរជាតិ មានដូចជា (ប្រទេសមីយ៉ាន់ម៉ា ឡាវ វៀតណាម ថៃ) ចំនួន ៨៦ នាក់ ទស្សនកិច្ចរោងចក្រផលិតសំបកកង ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។


លោក Tao Guozhong អគ្គនាយកក្រុមហ៊ុនផលិតសំបកកង ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក បានឲ្យដឹងថា ក្រុមហ៊ុនកំពុងផលិតសំបកកង់រថយន្តចំនួន ២ ប្រភេទ ទី១.រថយន្តធុនធំ ២.រថយន្តធុនតូច ដោយក្នុងមួយឆ្នាំអាចផលិតសំបកកង់បានប្រហែល ៥ លាន ៩០ ម៉ឺនសំបក។



បច្ចុប្បន្ននេះក្នុងមួយថ្ងៃ ក្រុមហ៊ុនអាចផលិតសំបកកង់បានចំនួនពី ៦ ០០០ ទៅ ៧ ០០០ សំបក ហើយនៅខែកក្កដា ២០២៤ ខាងមុខ ក្រុមហ៊ុននឹងពង្រីកចង្វាក់ផលិតរបស់ខ្លូនរហូត ១៧ ០០០ សំបកកង់ក្នុងមួយថ្ងៃ។
ឱកាសនោះលោក ផុស សូវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានពត៌មាន និងសោទស្សន៌ នៃក្រសួងព័ត៌មាន បានថ្លែងអំណរគុណលអគ្គនាយករោងចក្រផលិតសំបក កង់រថយន្ត ដែលជួយសម្របសម្រួលឲ្យអ្នកសារពត៌មានជាតិនិងអន្តរជាតិមកពីអនុតំបន់ទន្លេមេគង្គ-ឡានឆាង បានធ្វើទស្សនកិច្ចនិងថ្លែងអំណរគុណប្រធានមន្ទីរពត៌មានខេត្តព្រះសីហនុ ក៏ដូចជាប្រធានមន្ទីរពត៌មាននៃបណ្តាខេត្តជាប់ព្រំដែនបានចូលរួមនិងសម្របសម្រួលផ្តល់ឱកាសឲ្យអ្នកសារពត៌មានជាតិ អន្តរជាតិបានចូលទស្សនា ឬបានឃើញជាក់ស្តែង ហើយចូលរួមផ្សព្វផ្សាយបន្តជូនសាធារណជនបានដឹង។
លោក អគ្គនាយកនៃអគ្គនាយកដ្ឋានពត៌មាន និងសោទស្សន៌ក្រសួងពត៌មានបានបញ្ជាក់ថា មានខេត្តចំនួន ៣ បានចូលរួមសម្របសម្រួលក្នុងគម្រោងក្នុងនោះមានដូចជា ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។
លោកសង្ឃឹមថា ឱកាសក្រោយនឹងមានរាជធានីខេត្តទាំង ២៥ នឹងលើកយកស្មាដៃដែលខេត្តរបស់ខ្លួនមានយកមកបង្ហាញ ដើម្បីធ្វើការដឹកនាំអ្នកសារពត៌មានជាតិអន្តរជាតិទៅទស្សនា៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ