Connect with us

ព័ត៌មានជាតិ

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

បានផុស

នៅ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជួបពិភាក្សាជាមួយលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល លើកិច្ចការសង្គម និងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហេង សំហេង គោលបំណងនៃជំនួបនេះ គឺដើម្បីទទួលបាននូវធាតុចូល និងអនុសាសន៍នានាពាក់ព័ន្ធបន្ថែមនឹងវិស័យព័ត៌មានពីក្រសួងព័ត៌មានទៅដល់ក្រុមយុវជនសង្គមស៊ីវិល ជាពិសេសលើកិច្ចការសង្គម និងព័ត៌មានដែលក្រុមយុវជនសង្គមស៊ីវិល កំពុងធ្វើសកម្មភាពនេះឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ជាធរមាន ដោយធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាមានការរីកចម្រើន និងរក្សាបានសណ្តាប់ធ្នាប់ល្អលើវិស័យព័ត៌មាន។

ក្នុងជំនួបនេះ លោក ផុស សុវណ្ណ បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមយុវជនដែលចូលរួមជួយការងារសង្គមផ្សេងៗ ជាពិសេសលើវិស័យព័ត៌មាន ស្របទៅនឹងគោលការណ៍ និងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា ដើម្បីប្រទេសជាតិមានការរីកចម្រើន យុវជនគ្រប់រូបត្រូវធើ្វជាគំរូល្អដល់យុវជនជំនាន់ក្រោយ។

ស្ថិតក្នុងឱកាសនោះ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ ក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមយុវជនសង្គមស៊ីវិលផងដែរ ដោយបានជំរុញនូវការផ្សព្វផ្សាយលើវិស័យអប់រំ បញ្ហាគ្រោះថ្នាក់ចរាចណ៍ បញ្ហាគ្រឿងញៀន ដែលជាផ្នែកមួយសំខាន់ក្នុងការចូលរួមធ្វើឱ្យសង្គមជាតិមានការរីកច្រើន។

លោក ផុស សុវណ្ណ បានជំរុញឱ្យក្រុមយុវជនចូលរួមលុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយ ឬក្លាយជាឧបករណ៍នយោបាយក្នុងន័យអវិជ្ជមាន ហើយចូលរួមផ្សព្វផ្សាយសមិទ្ធផលជាតិ ពិសេសយន្តការអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដើម។

ជាការឆ្លើយតបលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានជម្រាបជូនលោកប្រតិភូរាជរដ្ឋាភិបាល ថា បណ្ដុំអង្គការសង្គមស៊ីវិល នឹងបើកវគ្គបណ្តុះបណ្តាលស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដល់សមាជិកសមាជិកការនៃក្រុមយុវជនចំនួន៣០០នាក់ នាពេលខាងមុខ និងបន្តបណ្តុះបណ្តាលដល់បណ្តាផែនក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាអ្នកប្រកបរបរដឹកជញ្ចូន ម្ចាស់អាជីវករលក់ដូរឱ្យមានជំនាញមួយទៀត គឺវិស័យអ្នកសារព៌ត៌មាននេះផងដែរ។

ជាចុងក្រោយលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក៏បានអំពាវនាវដល់សាធារណៈជនចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម