ព័ត៌មានជាតិ
កុំឆ្ងល់! បើឃើញសាឡង់កណ្តាលទន្លេមុខជ្រោយចង្វា អាជ្ញាធរចេញមកបញ្ជាក់ហើយ
សកម្មភាពបូមស្តារយកដីភក់ល្បាប់ កំពុងធ្វើឡើងនៅទីតាំងដីដុះមាត់ទន្លេជ្រោយចង្វា ជិតសណ្ឋាគារសុខា ដើម្បីបើកមុខទឹកឲ្យហូរចូលទៅក្នុងទន្លេសាប។
គម្រោងស្តារ នឹងបើកមុខទឹក ក្រោមការអនុវត្តរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដើម្បីនាំជីវៈចម្រុះចូលទៅក្នុងទន្លេសាប។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា សកម្មភាពសាឡង់បូមនៅទីតាំងទន្លេចតុមុខ ជិតសណ្ឋាគារសុខា គឺជាគម្រោងស្តារដីកោះ ដើម្បីបើកមុខទឹកឲ្យទឹកហូរខ្លាំងចូលទៅទន្លេសាប ដើម្បីនាំជីវៈចម្រុះ ចូលទៅក្នុងទន្លេសាប។
លោក ឃួង ស្រេង ប្រាប់ថា ដីកោះនេះពីមុនមកគឺអណ្តែតឡើង នៅពេលដែលកោះដុះកាន់តែខ្លាំង ហើយជីវៈចម្រុះជាច្រើន ដូចជាត្រី បង្កង និងប្រភេទសត្វផ្សេងៗទៀត មានស្ថានភាពខ្សោះខ្សោយនៅបឹងទន្លេសាប ដោយសារទឹកមិនហូរចូលទៅ ដូច្នេះបានជាក្រសួងកសិកម្ម ប្រគល់ឲ្យសាលារាជធានីភ្នំពេញ បូមផ្តាច់យកភក់ ដីដែលស្ទះមុខទឹក ធ្វើយ៉ាងណាឲ្យមានមុខទឹកហូរចូលទៅក្នុងទន្លេសាបបានខ្លាំង ដើម្បីនាំជីវៈចម្រុះចូលទៅក្នុងរដូវត្រីពង។
លោក ឃួង ស្រេងបន្តថា “ យើងស្តារតែមួយកន្លែងទេ ដែលនៅជាប់និងប្រឡាយចតុមុខ នៅពេលខែប្រាំង គឺយើងឃើញស្រមោលកោះ ដុះឡើង ហើយនៅផ្នែកខាងក្រោម មានការពិបាកបូមបន្តិចដោយត្រូវប្រើក្រចាប់ ដើម្បីចាប់យកដីរឹងៗដែលហូរចូលរៀងរាល់ថ្ងៃ”។
បើតាមលោក ឃួង ស្រេង ការស្តារនេះមិនកំណត់ពេលបញ្ចប់ទេ ដោយសារតែដីភក់ល្បាប់នៅតែបន្តហូរចូលទៅក្នុងដីកោះដែលដុះនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


