Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែតលើកឡើងថា សន្ដិភាពកើតឡើងយ៉ាងលំបាក ប៉ុន្តែអាចផុយស្រួយគ្រប់ពេលវេលា

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា ក្នុងនាមជាប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្សត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ដែលនេះគឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបានបន្តថា យើងត្រូវគោរពផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតីនៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។ ហើយថា ពាក្យស្រឡាញ់សន្តិភាព អាចត្រូវបានឮជាញឹកញាប់ រហូតដល់អ្នកខ្លះអាចមើលស្រាលចំពោះតម្លៃនៃសន្តិភាព។

យ៉ាងណាក៏ដោយ សូមចងចាំថា សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា តួយ៉ាងដូចជា ព្រឹតិ្តការណ៍ ១៨ មីនា ១៩៧០ ដែលបានអូសទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ហើយដែលបានបន្តអូសបន្លាយរាប់ទសវត្សរ៍នៅលើមាតុភូមិដ៏កំសត់មួយនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែតបានបន្តថា ក្នុងនាមជាជំនួយការរបស់បក្ស យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ហើយចំពោះមុខនេះ គឺយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើស​លប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដោយនេះ គឺជាការវាស់ស្ទង់នូវអ្វីដែលគណបក្សយើងបានខិតខំបម្រើប្រជាពលរដ្ឋក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងអាណត្តិ ២០១៨-២០២៣ នេះ គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាចាស់ក្មេង ឱ្យឆ្លងរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាមរយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់។

ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការអប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍

ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម

ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាពការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣៥ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៣៩ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម