ព័ត៌មានអន្ដរជាតិ
ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ
ថៃកំពុងភ័យខ្លួនហើយ ករណីប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ ក្នុងសំណុំរឿងទាហានខ្លួនជាន់មីន ដោយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ណាត់ថាផន ណាក់ផានិត (Nattapol Nakphanit) និយាយថា «ប្រសិនបើយើងមិនរៀបចំសំណុំរឿងឲ្យបានហ្មត់ចត់និងដាក់ព័ស្តុតាងច្បាស់ៗទេនោះ តុលាការអន្តរជាតិនឹងមិនទទួលយកពាក្យបណ្តឹងឡើយ ហើយសំណុំរឿងនឹងត្រូវទម្លាក់ចោល។ ម្យ៉ាងលោកកំពុងបារម្ភយ៉ាងខ្លាំងថា បើសំណុំរឿងត្រូវទម្លាក់ចោលមែន នោះកម្ពុជាអាចវាយបកវិញ ហើយថៃនឹងបាត់បង់ភាពជឿជាក់។

លោកថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានថៃ នៅថ្ងៃចន្ទទី២១ខែកក្កដាឆ្នាំ២០២៥ ស្របពេលថៃកំពុងរៀបចំឯកសារដើម្បីប្តឹងកម្ពុជាទៅស្ថាប័នអន្តរជាតិ ដោយចោទទាំងងងើលថា កម្ពុជាជាអ្នកដាក់មីនថ្មីរំលោភអនុសញ្ញាទីក្រុងអូតាវ៉ា បណ្តាលឲ្យទាហានខ្លួន៣នាក់របួស ក្នុងនោះម្នាក់របួសធ្ងន់ត្រូវដាច់ជើង។
តុលាការអន្តរជាតិមានលក្ខខណ្ឌតឹងរ៉ឹងណាស់សម្រាប់ការទទួលយកសំណុំរឿង។ ភាគីដែលប្តឹងត្រូវតែមានព័ស្តុតាងរឹងមាំនិងមិនអាចប្រកែកបាន ដើម្បីបញ្ជាក់ពីការរំលោភបំពាន ហើយត្រូវបង្ហាញថា ខ្លួនមានដែនសមត្ថកិច្ចក្នុងការប្តឹង។
លោកនៅតែអះអាងថា ទាហានទាំង៣គឺជាន់មីននៅក្នុងដីថៃ ដែលជាមីនកម្ពុជាលួចបង្កប់ ហើយមុននេះដែរ ថៃថែមទាំងស្នើឲ្យអាស៊ាននិងប្រទេសដទៃទៀត រួមគ្នាថ្កោលទោសកម្ពុជាទៀតផង។
ដ្បិតក្រសួងការពារជាតិកម្ពុជា លាតត្រដាងការពិតរួចហើយថា ទាហានទាំងនោះគឺល្បាតនៅតំបន់មុំ៣ក្នុងដីខ្មែរទេ ដោយដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ