ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកកំពង់ត្រឡាចសម្ដែងការអរគុណចំពោះសម្តេចតេជោ ដែលយកចិត្តទុកដាក់លើសុខុមាលភាព
ពេញមួយថ្ងៃនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ទៀត រស់នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានមកពិនិត្យព្យាបាលជំងឺដែលក្រុមគ្រូពេទ្យបង្អែកខេត្ត បានចុះទៅពិនិត្យព្យាបាលដល់មូលដ្ឋាន និងបានសម្ដែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានយចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីធានាបាននូវសុខុមាលភាពនៅក្នុងសង្គមអោយកាន់តែមានភាពប្រសើរឡើង ។

តំណាងប្រជាពលរដ្ឋបានអោយដឹងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ក្រោយឃើញវត្តមានរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដល់មូលដ្ឋានបែបនេះ ដោយមិនគិតសេវា ឬប្រាក់កម្រៃអ្វីឡើយ។ ការចុះមកពិនិត្យព្យាបាលជូនប្រជាពលរដ្ឋបែបនេះ គឺប្រជាពលរដ្ឋទាំងអស់ទទួលបានប្រយោជន៍ច្រើនណាស់ គឺមិនចាំបាច់ចំណាយថវិការក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ មិនបាច់ធ្វើដំណើរឆ្លងកាត់គ្រោះថ្នាក់តាមផ្លូវ មិនបាច់ចំណាយថវិការលើថ្នាំសង្កូវ និងបានប្រាស្រ័យទាក់ទងគ្នាល្អជាមួយក្រុមគ្រូពេទ្យទាំងអស់ទៀតផង។ ក្នុងនាមប្រជាពលរដ្ឋ សុំថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល និងលោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដែលបានយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋនៅតាមជនបទបែបនេះ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រួមនឹងរថយន្តគ្លីនិក ដែលភ្ជាប់ជាមួយឧបករណ៍បរិក្ខាពេទ្យទំនើប បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការនាំយកនូវសេវាសុខាភិបាលមកដល់មូលដ្ឋាន ដើម្បីចូលរួមលើកកម្ពស់សុខមាលប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

នៅក្នុងការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាននេះ គឺក្រុមគ្រូពេទ្យបង្អែកខេត្តបានធ្វើមួយចំណែករួចមកហើយ ដូចជានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ចំពោះការចុះមកពេលនេះ ដើម្បីផ្តល់នូវភាពងាយស្រួលបន្ថែមទៀតជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យសុខភាពប្រជាពលរដ្ឋកាន់តែភាពប្រសើរឡើងថែមទៀត និងបានចូលរួមកាត់បន្ថយជាមួយការចំណាយផងដែរ៕
អត្ថបទ៖ វ៉ាន់ សេដ្ឋា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


