ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក
កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ ក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិករបស់អង្គការ Medical Mission Outreach តាមរយៈលោក ហ្វីលីព កាស្ត្រូ ជាប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិប្រចាំនៅកម្ពុជា សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក លោក ហ្វីលីព កាស្ត្រូ លើកឡើងថា ការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យ នៃប្រទេសសហរដ្ឋអាមេរិក នាពេលនេះ ឈរលើការលើកកម្ពស់សុខភាពសាធារណៈ ភាពជាដៃគូក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ និងគាំទ្រលើវិស័យសុខាភិបាលនៅកម្ពុជា។ សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិត បានធ្វើការពិនិត្យ និងព្យាបាល ជូនពលរដ្ឋទូទៅ ដោយធ្វើជាច្រើនប្រទេសមិនសម្រាប់តែកម្ពុជានោះទេ ប៉ុន្តែរូបលោកចាប់អារម្មណ៍ ព្រមទាំងចង់ជួយពលរដ្ឋកម្ពុជា។ ក្នុងនាមប្រធានអង្គការ ប៊ីលេគ អភិវឌ្ឍន៍សហគមន៍អន្តរជាតិ នឹងអញ្ជើញក្រុមគ្រូពេទ្យដែលជាមិត្តភ័ក្ដិបរទេសរបស់លោកចំនួន ២ ក្រុម ផ្សេងទៀត មកពិនិត្យព្យាបាលនៅអំឡុងខែមករា ឆ្នាំ ២០២៦ ម្តងទៀត។

ដោយឡែក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងអំណរគុណដល់ លោក ហ្វីលីព កាស្ត្រូ ដែលលោកតែងតែកៀរគរសប្បុរសជនចូលរួមអភិវឌ្ឍន៍ជាមួយអាជ្ញាធរស្រុក ជាពិសេសកៀរគរមិត្តភ័ក្ដិ ក្រុមគ្រូពេទ្យ មកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅពេលនេះ។ សកម្មភាពទាំងនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកបន្តថា រាជរដ្ឋាភិបាល បាន និងកំពុងពង្រឹងបន្ថែមទៀតលើការបម្រើសេវាសាធារណៈ រួមជាមួយវិស័យសុខាភិបាលផងដែរ ដែលធ្វើការបង្ខិតសេវាទាំងអស់ឲ្យនៅជិតប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

ជាមួយនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តទៅរកសេវាសុខភាពនៅមណ្ឌលសុខភាពដែលនៅជិតបំផុត ព្រោះវាអាចកាត់បន្ថយ។ ម្យ៉ាងទៀត តាមមណ្ឌលសុខភាពមានសម្ភារៈគ្រប់គ្រាន់ មានថ្នាំល្អៗ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវ។

គួរបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃមានរយៈពេល ១ ថ្ងៃពេញ គឺ ចាប់ពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក រហូតដល់ម៉ោង ៥ និង ០០ នាទីល្ងាច ដោយក្រុមគ្រូពេទ្យអាមេរិក ចំនួន ៦០ នាក់ ពេទ្យឯកទេស ៣០ នាក់ និងពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋសរុប ៤៣៣ នាក់ ជំងឺទូទៅ ២៥៤ នាក់ លើជំងឺភ្នែក ១៥៤ នាក់ ព្រមទាំងជំងឺមាត់ធ្មេញ ២៥ នាក់ ផងដែរ៕
អត្ថបទ ៖ ឈាង មករា





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


