Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទៅបំពេញបេសកកម្មការងារនៅមណ្ឌលសុវត្ថិភាពនានាតាមបន្ទាត់ព្រំដែន

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានជម្រាបដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវទៅបំពេញបេសកកម្មការងារ ជួយព្យាបាលរបួសជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពនានា តាមបន្ទាត់ព្រំដែន សូមយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាល បានអញ្ជើញសំណេះសំណាល និងជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលត្រូវបំពេញបេសកកម្មការងារ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺ ជូនជនភៀសសឹកនានា តាមបណ្ដោយព្រំដែនកម្ពុជាថៃ ដែលបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព បន្ទាប់ពីមានការឈ្លានពានពីសំណាក់ប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយឥឡូវនេះពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពនានា ហើយឥឡូវនេះចំនួនជនភៀសសឹកមានការកើនឡើងច្រើន ធ្វើឱ្យសមត្ថភាព និងលទ្ធភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងតំបន់នៅមានកម្រិត ដូច្នេះតម្រូវឱ្យក្រុមគ្រូពេទ្យរបស់យើង ទៅជួយពួកគាត់ ដែលជាតម្រូវការជាក់ស្ដែង ព្រោះនៅទីនោះមានអ្នករបួសស្នាម និងមានជំងឺដង្កាត់ផ្សេងៗជាច្រើន កំពុងរង់ចាំយើងទៅពិនិត្យ និងព្យាបាល ហើយនេះក៏បង្ហាញអំពីមនោសញ្ចេតនាដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។

លោកអភិបាលខេត្តកណ្ដាល បានបន្ថែមថា៖ បើទោះបីជាស្ថានភាពនៅពេលនេះមានការគំរាមកំហែងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ យើងក៏បានគិតគូរពីការការពារ គិតគូរពីការផ្គត់ផ្គង់ស្បៀងអាហារ គិតគូរពីការព្យាបាលរបួសស្នាម ជូនប្រជាពលរដ្ឋរបស់យើង ដូច្នេះអ្នកដែលមានភារកិច្ចក្នុងផ្នែកនីមួយៗមានការទទួលខុសត្រូវរៀងៗខ្លួន ដែលនេះគឺជាស្មារតីជាតិដ៏ល្អ។ ហើយនៅពេលដែលប្អូនចេញទៅបេសកកម្មបំពេញការងារ មិនមែនត្រឹមតែក្នុងនាមមន្ទីរពេទ្យរបស់យើង មន្ទីរសុខាភិបាលខេត្តនោះទេ គឺតំណាងឱ្យជាតិរបស់យើង សូមឱ្យបេសកកម្មរបស់យើងនៅពេលនេះ គឺយើងត្រូវយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើងដែលតែងតែចង់បាន។ សម្រាប់ការចេញទៅបេសកកម្មលើកនេះយើងបានលះបង់គ្រប់យ៉ាង ចោលផ្ទះសម្បែង ចោលអង្គភាព ចោលអ្នកជំងឺដែលយើងធ្លាប់មើលថែ ដើម្បីទៅបំពេញបេសកកម្មនេះ ដូច្នេះយើងទៅទីនោះធ្វើយ៉ាងណា រក្សាគុណតម្លៃការងារ គុណធម៌ សីលធម៌ ធ្វើឱ្យបានល្អ នៅពេលមកវិញយើងមានកិត្តិយសល្អ សម្រាប់មន្ទីរពេទ្យខេត្តកណ្ដាលរបស់យើង។

លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១២ក្រុម ហើយលើកនេះគឺជាក្រុមទី២ហើយ ដែត្រូវទៅបំពេញបេសកកម្មជួយពិនិត្យ និងព្យាបាលជំងឺជូនជនភៀសសឹក ដែលរបួស និងរងគ្រោះ ដោយការឈ្លានពានទាំងកំរោលពីសំណាក់ប្រទេសថៃ។

លោកប្រធាមន្ទីរ បានឱ្យដឹងទៀតថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មួយក្រុមមានចំនួន១២ រួមទាំងអ្នកបើករថយន្ត ដោយត្រូវបំពេញបេសកកម្ម ១ក្រុមចំនួន ១សប្ដាហ៍ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះមានគ្រប់ផ្នែក ដូចជា៖ ផ្នែកវគ្គកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺទូទៅ និងផ្នែកកុមារ ដែលមានរថយន្តសង្គ្រោះចំនួន២គ្រឿង ដោយបានរៀបចំឱសថ សម្ភារៈបរិក្ខា សម្រាប់យកទៅប្រើក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅទីនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម