ព័ត៌មានជាតិ
គ្រូពេទ្យខេត្តកោះកុង ចុះពិនិត្យនិងព្យាបាលកុមារកំព្រា ខណៈពួកគេកង្វះអនាម័យរស់នៅ
កោះកុង ៖ ក្រុមគ្រូពទេ្យមន្ទីរពេទ្យបង្អែកខេត្ត បានចុះពិនិត្យ និងព្យាបាលជំងឺជាលក្ខណៈបឋមដល់កុមារកំព្រាចំនួន១៥នាក់ ស្របពេលពួកគេកង្វះការយល់ដឹងអំពីអនាម័យ និងលើកកម្ពស់ផ្នែកមនុស្សធម៌។

យ៉ាងហោចណាស់ ក៏មានកុមារកំព្រាចំនួន១៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកខេត្តកោះកុងចុះបេសកកម្មពិគ្រោះ និងព្យាបាលនៅនឹងកន្លែងផ្ទាល់តែម្តង ក្រោមរូបភាពមនុស្សធម៌ និងការណែនាំរបស់រដ្ឋបាលខេត្ត។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរបង្អែកខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះថា សកម្មភាពពិនិត្យព្យាបាលជូនកុមារកំព្រានៅពេលនេះ ដោយសារតែពួកគេមានកង្វះអនាម័យថែទាំខ្លួនប្រាណ និងជាបេសកម្មប្រចាំរបស់មន្ទីរពេទ្យលើផ្នែកមនុស្សធម៌។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន គូសបញ្ជាក់ទៀតថា កុមារនៅមណ្ឌលកំព្រា មានជំងឺសើស្បែកមួយចំនួន និងជំងឺមាត់ធ្មេញដោយក្រុមគ្រូពេទ្យនឹងអប់រំណែនាំបន្ថែមអំពីវិធីសាស្រ្តការពារជំងឺដល់ពួកគេ ដើម្បីជៀសផុតនៃការរីករាលដាលជំងឺផ្សេងៗបន្ត។

លោក សែម វ៉ាន់នី ជាអ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាខេត្តកោះកុង និយាយថា មណ្ឌលកុមារកំព្រាក្នុងខេត្ត សព្វថ្ងៃមានកុមារចំនួន១៥នាក់ដែលកំពុងស្នាក់នៅរៀនសូត្រ ដែលពួកគេត្រូវបានម្តាយឪពុកបោះចោល និងខ្លះទៀតជាប់ពន្ធនាការ។

បើតាមលោក សែម វ៉ាន់នី សម្តែងក្តីរីករាយដែលមានក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺទូទៅដល់កុមារនៅមណ្ឌលរបស់លោក ព្រោះនៅមានចំណុចខ្វះខាត និងតម្រូវការជាច្រើនទៀតបម្រើការដល់ជួយផ្គត់ផ្គង់យកចិត្តទុកដាក់។

ដោយឡែកលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកខេត្តដែលបានដឹកនាំគ្រូពេទ្យចុះមកពិនិត្យព្យាបាលជំងឺដល់កុមារនៅមណ្ឌលកំព្រាផ្ទាល់តែម្តង គ្រាយកចិត្តទុកដាក់នេះមិនអាចកាត់ថ្លៃបានទេសំដៅដល់លើកកម្ពស់សុខភាពរស់នៅរបស់កុមារប្រចំាថ្ងៃ។

លោកស្រី ឈី វ៉ា រំលេចដែរថា កន្លងទៅ និងបច្ចុប្បន្នរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងសប្បុរសជិតឆ្ងាយនានា បានជួយគាំទ្រទំនុកបម្រុងអាហារ កសាងបន្ទប់ស្នាក់នៅ ធ្វើសួនច្បារ និងបំពេញរាល់តម្រូវការផ្សេងៗបន្ថែមជូនមណ្ឌលកុមារកំព្រា ក្រៅពីការយកចិត្តទុកដាក់លើការផ្នែកអនាម័យសុខភាព៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


