ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសអូស្ត្រាលី ចុះព្យាបាលភ្នែក និងគ ថ្លង់ ជូនពលរដ្ឋឥតគិតថ្លៃ
កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី របស់អង្គការ Cambodia Vision ដែលបានលះបង់ពេលវេលាចុះពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន និងពិនិត្យជំងឺ គ ថ្លង់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម (ជិត វិមានឯករាជ្យ)។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចុះពិនិត្យ និង ព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូនប្រពលរដ្ឋ ដែលជាផ្នែក មួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើងមានជំងឺឈឺស្កាត់ គឺយើងត្រូវ ទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែកម្មវិធីថ្ងៃនេះ គឺពុំមានការបង់ថ្លៃ សេវាព្យាបាលនោះឡើយ។

លោកអភិបាលខេត្ត បានលើកឡើងផងដែរថា បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ យ៉ាងណាមិញ ទន្ទឹមនឹងការ កសាង សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់ ផងដែរ អំពី សុខភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីព្រោះថា ដើម្បី ជីវិតរស់នៅបានយឺនយូរ ចាំបាច់ណាស់ មនុស្សម្នាក់ៗ ត្រូវតែមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសំណូមពដល់ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត សូមបន្តសកម្មភាពសប្បុរសធម៌ ចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនប្អូនប្រជាពលរដ្ឋ នា ពេលក្រោយៗ បន្តទៀត សំដៅលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋ និង រួមគ្នាកាត់បន្ថយភាពក្រីក្រផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


