ព័ត៌មានជាតិ
លោក ស សុខា កោតសរសើរគ្រូពេទ្យស្ម័គ្រចិត្តដែលរួមចំណែកជួយពលរដ្ឋជាមួយរាជរដ្ឋាភិបាល
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចូលរួមជាផ្នែកមួយជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួនជូនប្រជាពលរដ្ឋ។

ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូស្ម័គ្រចិត្ត ថ្ងៃនេះ ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋបានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងអំពីការថែទាំសុខភាពចាប់ពេលនេះទៅមុខទៀតដោយរបៀបណា។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់នូវឆន្ទៈខ្ពស់លើវិស័យចំនួន២ ស្ដែងឡើងតាមរយៈការចំណាយថវិកាច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺទី១ វិស័យអប់រំ និងទី២ វិស័យសុខាភិបាល។ គោលនយោបាយនេះ លោកបានសង្កត់ធ្ងន់ថា បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពពលរដ្ឋ។

គួរបញ្ជាក់ថា ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅស្រុកពោធិ៍រៀងនាថ្ងៃនេះ មានចំនួន៥០៤នាក់។ ក្រុមគ្រូពេទ្យ បានពិនិត្យព្យាបាលជំងឺទូទៅ រួមមានអបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ សើស្បែក ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក និងវាស់ភ្នែក។ ក្រៅពីនេះ ក៏មានការពិនិត្យភ្នែក និងចែកវ៉ែនតា ការពិនិត្យ និងព្យាបាលសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក តម្រង់នោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


