ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មគេចវេសមិនចុះបញ្ជី បសស ឱ្យបុគ្គលិកនឹងរងពិន័យ ៨០ម៉ឺនរៀលក្នុងម្នាក់
ម្ចាស់អាជីវកម្មទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវតែមានកាតព្វកិច្ចចុះបញ្ជីរបបសន្តិសុខសង្គម បសស។ ផ្ទុយទៅវិញ ប្រសិនបើក្រុមហ៊ុន សហគ្រាស ដែលប្រើប្រាស់បុគ្គលិក តែមិនព្រមចុះបញ្ជីនៅ បសស តើត្រូវរងពិន័យដូចម្តេច?

លោក សុក បូរ៉ា ប្រធាននាយកដ្ឋាតាវកាលិកនៃរបបសន្តិសុខសង្គម បសស បានឱ្យដឹងថា ក្នុងរណីដែល បសស រកជើញថា ម្ចាស់អាជីវកម្ម មិនបានចុះបញ្ជី, បសស នឹងប្រើប្រាស់យន្តការចុះធ្វើអធិការកិច្ច។ ក្រោយចុះអធិការកិច្ចហើយ ក្រុមហ៊ុន ឬសហគ្រាស នៅតែមិនព្រមចុះបញ្ជីទៀត នោះ បស ស នឹងធ្វើការផាកពិន័យ។
លោក សុក បូរ៉ា បានគូសបញ្ជាក់ថា ចំពោះការផាកពិន័យនេះ ក្នុងបុគ្គលិក ឬកម្មករម្នាក់ ត្រូវផាក ៨០ម៉ឺនរៀល ស្មើនឹង ២០០ដុល្លារ។ ការផាកពិន័យនេះ គឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុង។ ប្រធាននាយកដ្ឋាតាវកាលិកនៃរបបសន្តិសុខសង្គម បានពន្យល់ដូច្នេះថា បើក្រុមហ៊ុនមួយប្រើប្រាស់បុគ្គលិក ១០នាក់ ដោយមិនបានចុះបញ្ជីនៅ បសស គឺត្រូវយកចំនួនមនុស្ស ១០នាក់នេះ គុណនឹង ៨០ម៉ឺនរៀល ស្មើនឹង ៨លានរៀល បង់ឱ្យ បសស។ លោក សុក បូរ៉ា សង្កត់ធ្ងន់ថា ពិន័យរួច កាតព្វកិច្ចចុះបញ្ជីនៅ បសស នៅតែបន្តធ្វើដដែល។

លើសពីនេះទៀត លោក សុក បូរ៉ា បានលើកជាឧទាហរណ៍ថា ប្រសិនបើសហគ្រាសមួយបានចុះបញ្ជីនៅ បសស ហើយ ដោយមានបុគ្គលិក ២០នាក់ តែចុះបញ្ជីត្រឹមតែ ៥នាក់ លាក់ទុក ១៥នាក់។ លោកថា ករណីនេះ បើសិនជា បសស ស្រាវជ្រាវតាមរយៈពាក្យបណ្តឹង ឬរកឃើញតាមយន្តការអធិការកិច្ច បសស នឹងធ្វើការផាកពិន័យម្ចាស់អាជីវកម្មនូវបុគ្គលិក ១៥នាក់ដែលមិនបានចុះបញ្ជី គុណនឹង ៨០ម៉ឺនរៀល។
នៅពេល បសស ពិន័យអន្តរកាលហើយ ក្រុមហ៊ុននៅតែមិនព្រមចុះបញ្ជីទៀត បសស នឹងកសាងសំណុំរឿងប្តឹងទៅតុលាការតាមរយៈបណ្តឹងអាជ្ញា។
សូមបញ្ជាក់ថា លោក សុក បូរ៉ា លើកឡើងបែបនេះ នៅក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ«អត្ថប្រយោជន៍ បសស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


