ព័ត៌មានជាតិ
សមាគមសន្ដិសុខអាស៊ានផ្ដល់ពានរង្វាន់អង្គភាពឆ្នើមដល់ ប.ស.ស. កម្ពុជា
ព្រុយណេ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ស្ដីពី “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)” ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ។

អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជាលោក ហេង សុផាន់ណារិទ្ធ បានឡើងទទួលពានរង្វាន់ពីលោក Jose Arnulfo A. Veloso ប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) សម្រាប់ឆ្នាំ២០២៤-២០២៥ និងជាប្រធានអង្គភាពសន្តិសុខសង្គមសម្រាប់មន្រ្តីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន។
គិតទាំងលើកនេះទៀត ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមចំនួន ១០លើកហើយពីសមាគម ASSA ចំពោះការអនុវត្តរបបសន្តិសុខសង្គម។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ របស់សមាគម ASSA និងផែនការសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៥-២០២៦ របស់សមាគមផងដែរ។ ក្នុងឱកាសនោះតំណាងប.ស.ស. លោក ហេង សុផាន់ណារិទ្ធ បានចុះហត្ថលេខាលើការសន្យាប្រកបដោយចីរភាពរបស់សមាគម ASSA ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេ ដែលរៀបចំដោយមូលនិធិសោធនិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) នៃប្រទេសព្រុយណេ ដែលជាប្រធានផ្លាស់វេននៃសមាគម ASSA បន្ទាប់ពីអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


