ព័ត៌មានជាតិ
មកស្គាល់មន្ទីរពេទ្យ និងមណ្ឌលសុភាពចំនួន ៩២កន្លែង ដែលជាដៃគូរបស់ ប.ស.ស
បច្ចុប្បន្នចំនួននៃសមាជិក បេឡាជាតិសន្តិសុខសង្កម (ប.ស.ស) មានការកើនឡើងជាបន្តបន្ទាប់ ដោយសារប័ណ្ណ ប.ស.ស បានជួយសម្រាលបន្ទុកយ៉ាងច្រើននៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស។

ថ្ងៃនេះកម្ពុជាថ្មី សូមបង្ហាញនូវមូលដ្ឋានសុខាភិបាលចំនួន ៩២កន្លែង ដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គម។
សម្រាប់រាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរៈ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មណ្ឌលសុភាពទួលគោក មន្ទីរពេទ្យបង្អែកសម្តេចឪ មណ្ឌលសុខភាពទឹកថ្លា មន្ទីរពេទ្យបង្អែកពោធិចិនតុង មណ្ឌលសុខភាពស្ទឹងមានជ័យ មន្ទីរពហុព្យាបាល និងសម្ភពសុខលាភមេត្រី មណ្ឌលសុខភាពគោករកា និងមន្ទីរសម្រាកព្យាបាលមូលមិត្ត។
ចំពោះខេត្តកណ្តាល រួមមាន មន្ទីរពេទ្យបង្អែកជ័យជំនះ មណ្ឌលសុខភាពបែកចាន មន្ទីរពេទ្យបង្អែកអង្គស្នួល មន្ទីរពេទ្យបង្អែកកោះធំ មន្ទីរពេទ្យបង្អែកស្រុកស្អាង មណ្ឌលសុខភាពព្រែកអញ្ចាញ មន្ទីរពេទ្យបង្អែកប៊ុនរានី ហ៊ុន សែនរកាកោង មណ្ឌលសុខភាពវិហារសួគ៌ មណ្ឌលសុខភាពសំរោងធំ និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល។

ខេត្តកំពង់ស្ពឺ រួមមាន មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកឧដុង្គ មន្ទីរពេទ្យបង្អែកស្រុកគងពិសី។ ខេត្តស្វាយរៀងមាន មន្ទីរពេទ្យបង្អែកស្វាយរៀង មន្ទីរពេទ្យបង្អែកេជីភូ។ ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មន្ទីរសម្រាកព្យាបាល CT មណ្ឌលសុខភាពវាលរេញ មណ្ឌលសុខភាពអណ្តូងថ្ម និងមណ្ឌលសុភាពរាម។ ខេត្តសៀមរាប មន្ទីរពេទ្យបង្អែកសៀមរាប មណ្ឌលសុភាពពួក។ ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(អូជ្រៅ) មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គមបុរី និងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។
ខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកព្រែកកក់(ស្ទឹងត្រង់)។ ខេត្តត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក មន្ទីរពេទ្យបង្អែកស្រុកមេមត់ មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ។ ខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកស្រុកឆ្លូង មន្ទីរពេទ្យបង្អែកស្រុកស្នួល។ ខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកអ្នកលឿង មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកពារាំង មន្ទីរពេទ្យបង្អែកស្វាយអន្ទរ មណ្ឌលសុភាពក្តឿងរាយ និងមន្ទីរពេទ្យបង្អែកស្រុកកំចាយ។

ខេត្តតាកែវ មន្ទីរពេទ្យបង្អែកបាទី មន្ទីរពេទ្យភ្នែកតាកែវ មន្ទីរពេទ្យខេត្តតាកែវ និងមណ្ឌលសុខភាពត្រាំខ្នារ។ ខេត្តកំពត មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យបង្អែកកំពង់ត្រាច។ ខេត្តកែប មន្ទីរពេទ្យបង្អែកខេត្តកែប។ ខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រែអំបិល មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មណ្ឌលសុខភាពត្រាង មណ្ឌលខុភាពស្តៅ មន្ទីរពេទ្យបង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកថ្មគោល។ ខេត្តប៉ៃលិន មន្ទីរពេទ្យបង្អែកប៉ៃលិន។ ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មណ្ឌលសុខភាពឈើតុំ មន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ មណ្ឌលសុខភាពស្នាមព្រះ និងមន្ទីរពេទ្យបង្អែកបាកាន។
ខេត្តកំពង់ធំ មន្ទីរពេទ្យបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង។ ខេត្តស្ទឹងត្រែង មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ខេត្តរតនគិរី មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មន្ទីរពេទ្យបង្អែកបកែវ។ ខេត្តមណ្ឌលគិរី មន្ទីរពេទ្យបង្អែកសែនមនោរម្យ មណ្ឌលសុខភាពអូរអាម មណ្ឌលសុខភាពកែវសីម៉ា។ ខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មណ្ឌលសុខភាពអូរស្មាច់ មន្ទីរពេទ្យបង្អែកស្រុលអន្លង់វែង។ ខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែក១៦មករា មណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពជាំក្សាន្ត និងមណ្ឌលសុខភាពស្រអែម៕
អត្ថបទ៖ គេន ម៉ាលិះ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


