ព័ត៌មានជាតិ
ប.ស.ស. បានពង្រីកមូលដ្ឋានសុខាភិបាលជាដៃគូកើនឡើងដល់១ ៦១៥ កន្លែងនៅទូទាំងប្រទេស
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៦ ខែធ្នូនេះថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.ទាំងរដ្ឋនិងឯកជនបានកើនឡើងដល់ចំនួន១ ៦១៥ កន្លែងនៅទូទាំងប្រទេស។

លោកបន្តថា ការកើនឡើងនៃមូលដ្ឋានសុខាភិបាលនេះ ដើម្បីជួយសម្រួលដល់សមាជិក ប.ស.ស ក្នុងការទៅពិនិត្យពិគ្រោះ និងព្យាបាលជំងឺ និងឆ្លើយតបទៅនឹងចំនួនសមាជិក ប.ស.ស ដែលមានការកើនឡើងជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃ ប.ស.ស។ ជាមួយនឹងកំណើនដៃគូនេះ លោកបានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូជាមួយ ប.ស.ស ទាំងអស់ ត្រូវអនុវត្តតាមការណែនាំ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។
ជាក់ស្តែងក្នុងរយៈពេល១១ខែឆ្នាំ២០២៥ ប.ស.ស. បានចុះបញ្ជី សមាជិកថ្មីបានចំនួន ៦៦៣,២១២នាក់ ស្រី ៣៤៣,៤៣៥នាក់។ បើគិតមកដល់សប្តាហ៍នេះ ប.ស.ស. មានសមាជិកសរុបចំនួន ៣,៤៧៤,៦២១នាក់ ស្រីចំនួន ១,៩១១,១៣២នាក់ មានកំណើនប្រមាណ៣០% ធៀបនឹងទិន្នន័យបច្ចុប្បន្នភាពសមាជិកកាលពីឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ប.ស.ស បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាព។
លើសពីនេះចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស បំពេញការងារ និងបែបបទក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប.ស.ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋ ជៀសវាងការមិនពេញចិត្ត ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


