ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យជាប់លេខ ៣ មានសំណង់អគារខ្ពស់ៗ បន្ទាប់ពីភ្នំពេញនិងខេត្តព្រះសីហនុ
របាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃវិស័យសំណង់ និងសំណង់អគារខ្ពស់ៗនៅទូទាំងប្រទេស។
បើតាមរបាយការណ៍របស់ក្រសួងបញ្ជាក់ថា អគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅនៅទូទាំងប្រទេសបច្ចុប្បន្នមានចំនួន ២ ៥៨៦ អគារ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ១ ៧១១ អគារ ខេត្តព្រះសីហនុមានចំនួន ៦៩០ អគារ ខេត្តបន្ទាយមានជ័យមានចំនួន ១៤២ អគារ និងខេត្តផ្សេងទៀតសរុបមានចំនួន ៤៣ អគារ។

ក្នុងរបាយការណ៍បានបែងចែកសំណង់អគារខ្ពស់ៗក្នុងនោះអគារដែលមានកម្ពស់ចាប់ពី ៥ ជាន់ ទៅ ៩ ជាន់ មានចំនួន ១ ៤៦៣ អគារ, អគារដែលមានកម្ពស់ចាប់ពី ១០ ជាន់ទៅ ១៩ ជាន់ មានចំនួន ៧០៥ អគារ, អគារដែលមានកម្ពស់ចាប់ពី ២០ ជាន់ទៅ ២៩ ជាន់ មានចំនួន ២៣៤ អគារ, អគារដែលមានកម្ពស់ចាប់ពី ៣០ ជាន់ ទៅ ៣៩ ជាន់ មានចំនួន ១៣២ អគារ និងអគារដែលមានចាប់ពី ៤០ ជាន់ឡើងមានមាន ៥២ អគារ។
តាមរបាយការណ៍ក៏បានបង្ហាញពីគម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៥៤៧ គម្រោង និងសំណង់លំនៅឋានប្រភេទល្វែងមានចំនួន ៤០ ៩១៧ខ្នង។
តាមទិន្នន័យជំរឿនប្រជារាស្ត្រឆ្នាំ២០០៨ កម្ពុជានឹងមានប្រជាជនប្រមាណជាង ១៨ លាននាក់នៅឆ្នាំ ២០៣០ និងមានតម្រូវការលំនៅឋានថ្មីប្រមាណជាង ១,១ លានបន្ថែមទៀត។ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ ម៉ឺនលំនៅឋាន បើគិតជាមធ្យម មានតម្រូវការលំនៅឋានប្រមាណជាង ៥ ម៉ឺនលំនៅឋានក្នុង ១ ឆ្នាំ។
រយៈពេល ៥ ខែ ឆ្នាំ ២០២៣ ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ចំនួន ១៤៦៣ គម្រោង លើទុនវិនិយោគជាង ២២៧០ លាន ដុល្លារអាមេរិកពោលគឺបានកើនឡើង ១៣៨ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


