Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ខេត្តកណ្ដាល ជាខេត្តទី ៣ ដែលមានរោងចក្រច្រើនជាងគេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ប្រសិនបើខិតខំបន្ថែមទៀត ខេត្តកណ្ដាលនឹងអាចមានរោងចក្រច្រើនជាង ខណៈនាពេលបច្ចុប្បន្ននេះ ខេត្តកណ្ដាលជាខេត្តទី ៣ ដែលមានរោងចក្រច្រើនជាងគេ។ ការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះ​សំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកណ្ដាល ជាខេត្តទី ៣ ដែលមានរោងចក្រច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ខេត្តកណ្ដាល​ ប្រសិនបើខិតខំទាក់ទាញអ្នកវិនិយោគិនបន្ថែមនោះ នឹងអាចមានរោងចក្រច្រើនជាងគេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខេត្តកណ្ដាលប្រសិនជាប្រឹងច្រើនជាងនេះ ខេត្តកណ្ដាលអាចមានរោងចក្រច្រើនជាង ប៉ុន្តែប្រហែលជាក្នុងរយៈពេលកន្លងទៅ គឺខាងកំពង់ស្ពឺគេមានចំណុចទាក់ទាញច្រើនជាង ហើយវាកៀកនឹងកំពង់ផែដែលគេត្រូវដឹកចេញៗ»។

តែយ៉ាងណាក៏ដោយ ក្នុងមួយឆ្នាំកម្មករ-កម្មការនីដែលបំពេញការងារនៅខេត្តកណ្ដាល អាចរកចំណូលបានជាង ៤០០លានដុល្លារអាមេរិក។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវកម្មករ-កម្មការនី ត្រូវខិតខំបំពេញការងារ និងត្រូវចូលរួមថែរក្សាការងារ ឲ្យបានគង់វង្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា២ ម៉ោង មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

តម្រូវការកសិផលកសិករក្នុងខេត្តបាត់ដំបងកើនឡើង ក្រោយបិទច្រកព្រំដែន

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងស្តុក និងក្លាសេផ្លែឈើ ១ កន្លែង ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម