ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម៖ សាំងធម្មតារក្សាតម្លៃដដែល ខណៈម៉ាស៊ូតឡើងថ្លៃ ៥០រៀល ក្នុងមួយលីត្រ
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា សាំងធម្មតានៅបន្តរក្សាតម្លៃដដែល គឺ ៤១៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតឡើងថ្លៃ ៥០រៀល ស្មើនឹង ៤០០០រៀល ដោយតម្លៃនេះចាប់អនុវត្តពីថ្ងៃទី ១១-២០ កក្កដា ឆ្នាំ ២០២៣ តទៅ។

ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈនេះ កាលពីថ្ងៃចន្ទម្សិលមិញ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ បន្ទាប់ពីមានការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច មិនសូវល្អដោយប្រទេសមហាអំណាចសេដ្ឋកចិ្ចអាមេរិក និងចិន ទោះបីជាមានការរំពឹងថា នឹងមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីក្តី។ នេះបើយោងតាមទីភ្នាក់ងាររ៉យទ័រ។
តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាបានធ្លាក់ចុះ ១៩សេន ឬ ០.២ភាគរយមកនៅត្រឹម ៧៨.២៨ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ ២៤សេន ឬ ០.៣ភាគរយនៅត្រឹម ៧៣.៦២ដុល្លារ។
បើតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


