Connect with us

ព័ត៌មានជាតិ

ទឹកធ្លាក់ថ្មក្រាលទាក់ទាញទេសចរទៅលេងរាប់រយនាក់ក្នុងមួយសប្ដាហ៍

បានផុស

នៅ

តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតនៅក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលមានចម្ងាយផ្លូវប្រមាណ ៦៥ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំងមានភ្ញៀវទេសចរទៅមុជទឹជ្រោះលេងកម្សាន្តប្រមាណ ៨០០ នាក់ ក្នុងមួយសប្ដាហ៍។

លោក អុឺត អូន ប្រធានសហគមន៍តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តខេត្តកំពង់ឆ្នាំង បានបើកឲ្យដំណើរការតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលឡើងវិញនៅពាក់កណ្ដាលឆ្នាំ ២០២២ បន្ទាប់ពីការធូរស្រាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍បានគ្រប់គ្រងផ្ទៃដីតំបន់ទេសចរសរុបចំនួនជាង ៣០០ ហិកតា ក្នុងនោះដីព្រៃឈើជាង ២០០ ហិចតា។ 
សមាជិកសហគមន៍មានចំនួន ៧៣ គ្រួសារស្មើនឹង ២២៨ នាក់ និងមានប្រជាការពារចំនួន ២៣នាក់។

បច្ចុប្បន្នតំបន់ទឹកធ្លាក់ថ្មក្រាលមានតូបលក់ដូរចំនួន ៤៧ តូប, មានកញ្ចុះចំនួនន ៨១, បង្គន់អនាម័យមានចំនួន ៧ កន្លែង ស្មើនឹង ២០បន្ទប់, ធុងសំរាមមាន ២០ ធុង, កន្លែងអង្គុយលេងនិងមុជ ទឹកលេង តាមមាត់ជ្រោះមានប្រវែងជាង ១​ពាន់ម៉ែត្រ។

តម្លៃផ្ញើរថយន្ត ១ គ្រឿង ៥ពាន់រៀល, ម៉ូតូ១គ្រឿង ២ពាន់រៀល សំបុត្រចូលលេងកម្សាន្តមនុស្សពេញវ័យ ១នាក់ ១​ពាន់រៀល (កូនក្មេង មនុស្សចាស់ និងព្រះសង្ឃ ចូលលេងកម្សាន្តមិនយកលុយទេ)។

លោកប្រធានសហគមន៍បានឲ្យដឹងទៀតថា មុនពេលបង្កើតសហគមន៍តំបន់ការ ពារធម្មជាតិភ្នំជើងលៀង ហៅទឹកធ្លាក់ថ្មក្រាលមានសមាជិកក្នុងសហគមន៍ជាង ២០០ នាក់បានប្រកបរកាប់ឈើ និងបរបាញ់សត្វលក់។

ប៉ុន្តែក្រោយពីសហគមន៍បានដំណើរការបើកតំបន់ទេសចរណ៍ចាប់ពីឆ្នាំ ២០១៣មក សមាជិកក្នុងសហគមន៍បានងាកមកប្រកបមុខរបរដាំដុះបន្លែ និងធ្វើម្ហូបអាហារលក់ជូនភ្ញៀវទេសចរណ៍វិញ ដែលអាចរកចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារបានល្អប្រសើរ។

តម្លៃម្ហូបអាហាររួមមាន់ស្រែមួយក្បាលមានតម្លៃពី៣ម៉ឺនទៅ ៥ ម៉ឺនរៀលតាមតូចតាមធំ, ត្រីអាំងឬដុតមួយក្បាកមានតម្លៃ ៧ ពាន់រៀល ទៅ ១ម៉ឺន រៀល, កង្កែបបោក៣ថ្លៃ១ម៉ឺនរៀល។

ទន្ទឹមនេះដែរតំបន់ទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងមួយខែមានចន្លោះពី២ពាន់ ទៅ៣ពាន់នាក់ ចំណែកប្រជាការពារ ២៣ នាក់ ជាអ្នកដាក់ភាស៊ីរថយន្ត និងម៉ូតូក៏អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃចន្លោះ២ម៉ឺន ទៅ ៤ ម៉ឺនរៀលផងដែរ។ 

ចំពោះចំណូលប្រចាំឆ្នាំរបស់សហគមន៍ក្នុងមួយឆ្នាំអាចរកចំណូលបានប្រមាណពី ៨លាន ទៅ ១២ លានរៀល សម្រាប់អភិ វឌ្ឍន៍តំបន់ទេសចរណ៍របស់សហគមន៍។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ មានការបាក់ទំនប់ចាក់ទឹក​សហគមន៍ក៏បានចំណាយថវិកាធ្វើស្ពានឆ្លងកាត់ និងធ្វើផ្លូវវាងស្ពានបាក់អស់ទឹកប្រាក់ចំនួន ៣ លាន ៦០ ម៉ឺនរៀលផងដែរ។

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោកប្រធានមន្ទីរទេសចរខេត្ត និងលោកប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលកន្លងមកបានជួយជួសជុលស្ពានបាក់ និងធ្វើផ្លូវវាង។

ជាមួយគ្នានេះដែរផ្លូវលំដីក្រហមប្រវែងជាង ៣០ គីឡូម៉ែត្រមក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត មន្ទីរអភិ វឌ្ឍន៍ជនបទខេត្ត ក៏បានជួយជួសជុលកែលម្អឡើងវិញដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអ ញ្ជើញមកលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១៣ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម