ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ។ ការប្រកាសនេះ គឺធ្វើឡើងតាមរយៈសារផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា យោងតាមការសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងយោងតាមការដែលសម្ដេចចូលគាល់ព្រះមហាក្សត្រ សម្ដេចស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ដើម្បីប្រកាសថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំព្រះករុណ ខ្ញុំពិតបានជាប្រកាសខ្លួនថា ជាបេក្ខជននាយករដ្ឋមន្ត្រី នីតិកាលទី ៧ ហើយឯកឧត្ដម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រី អនាគត តែសភាពការណ៍ គឺបានតម្រូវឲ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាល ចាប់ពីដើមអាណត្តិនេះទៅ ដើម្បីធានានូវភាពរលូន នៃដំណើរការរាជរដ្ឋាភិបាល ដោយគ្មានអាក់ខាន»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើសម្ដេច បន្តធ្វើជានាយករដ្ឋមន្ត្រី ១ឆ្នាំ ឬ ២ឆ្នាំទៀត រួចហើយទើបលាលែងចេញនោះ សភាពការណ៍នឹងមានអស្ថេរភាពក្នុងមួយរយៈកាល។ ដូច្នេះ វាមានការចាំបាច់ណាស់ ដើម្បីឲ្យគណៈរដ្ឋមន្ត្រីថ្មីមួយ ដែលភាគច្រើនសុទ្ធតែមនុស្សវ័យក្មេង ទទួលបាននូវកិច្ចការដែលពួកគេទទួលខុសត្រូវ សម្រាប់ថ្ងៃអនាគត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


