ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ សម្លាប់មនុស្ស ១ នាក់ និងរបួស ៩ នាក់ នៅស្រុកស្រែអំបិល
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ម្នាក់ បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ៩ នាក់ ដោយសារតែជួបគ្រោះធម្មជាតខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះថា យ៉ាងហោចណាស់មានពលរដ្ឋ ១ នាក់ បានស្លាប់ និង ៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ដោយ ២ នាក់ បញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

លោកអភិបាលរងខេត្តកោះកុងដដែលអះអាងថា ការស្លាប់ និងរបួសដោយគ្រោះធម្មជាតិនេះ កើតឡើងនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខណៈផ្ទះប្រជាពលរដ្ឋដួលរលំខូចទាំងស្រុងចំនួន ៩ ខ្នង និងរបើកដំបូលទាំងស្រុងអស់ចំនួន ១៥ ខ្នង។

ដោយឡែកនៅស្រុកថ្មបាំងវិញ មានផ្ទះសម្បែងពលរដ្ឋជាង ៣៧ ខ្នង និងដីស្រែចម្ការចំនួន ២០ ហិកតា ស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ក៏បានជន់លិចផងដែរ ព្រោះតែបរិមាណទឹកភ្លៀងច្រើនហូរពីជ្រលងភ្នំបង្កឲ្យឡើងជន់លិចតាមស្ទឹងរួចហក់ឡើងលិចក្នុងមូលដ្ឋានតែម្ដង។

បើតាមអាជ្ញាធរខេត្ត ពលរដ្ឋទាំង ៣៧ គ្រួសារខាងលើ ត្រូវបានជម្លៀសមករកទីសុវត្ថិភាពដោយឲ្យពួកគាត់ស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង។ ចំពោះបណ្ដាក្រុងស្រុកផ្សេងមិនចោទបញ្ហានោះទេ។

លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង ថ្លែងថា ជំនន់ទឹកភ្លៀងនេះមិនបង្កឲ្យពលរដ្ឋណាម្នាក់ស្លាប់នោះ ពោលគ្រាន់តែលិចផ្ទះសម្បែង ផ្លូវថ្នល់ និងផលដំណាំរបស់ពលរដ្ឋប៉ុណ្ណោះ។ យោងតាមរាយការណ៍ព័ត៌មានរបស់អាជ្ញាធរឃុំឬស្សីជ្រុំ ស្ថានភាពទឹកបានស្រកចុះបណ្តើរៗហើយ និងត្រៀមបញ្ជូនពលរដ្ឋនៅលំនៅដ្ឋានវិញ។ ប៉ុន្តែប្រសិនបើអាកាសធាតុបន្តគំរាមកំហែងទៀត អាជ្ញាធរត្រៀមរួចជាស្រេចចុះជួយសង្គ្រោះឲ្យទាន់ពេលវេលា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


