ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្មាច់មានជ័យ ចុះពិនិត្យស្ថានភាពរស់នៅពលរដ្ឋនៅលើទឹក និងណែនាំពីគ្រោះធម្មជាតិ
កោះកុង ៖ អាជ្ញាធរភូមិ និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅលើទឹក ដោយណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិអំឡុងរដូវវស្សា។
ថ្លែងក្រោយពិនិត្យពីជីវភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋ លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ បានឱ្យដឹងថា ពលរដ្ឋរស់នៅលើទឹកតែងប្រឈមនឹងគ្រោះទឹកជំនន់ដែលមានភ្លៀងហូរធ្លាក់ពីជ្រលងភ្នំ ឬទំនប់វារីអគ្គិសនី។
ដោយមើលឃើញពីប្រឈមនេះ លោកស្រីចៅសង្កាត់ស្មាច់មានជ័យ ក៏ណែនាំដល់ពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ទឹកជំនន់ ខ្យល់កន្ត្រាក់ ព្រមទាំងធ្វើអនាម័យសុខភាពជាប្រចាំ ពិសេសក្មេងលេងៗខ្លាចលង់ស្លាប់ ករណីជួបបញ្ហាត្រូវរាយការណ៍ឱ្យបានឆាប់រហ័សមកកាន់អាជ្ញាធរជាបន្ទាន់ ដើម្បីអន្តរាគមន៍សង្គ្រោះទៅទីទួលសុវត្ថិភាពបានទាន់ពេលវេលា។
ខ្យល់ភ្លៀង២ទៅ៣ថ្ងៃមកនេះ ក្នុងចំណោមប្រជាពលរដ្ឋជាង១០០គ្រួសារលើទឹកក្នុងភូមិស្មាច់មានជ័យ មានពលរដ្ឋមួយបានបង់ឧបករណ៍នេសាទដោយទឹកហូរគួចតាមទឹកទៅបាត់ ប៉ុន្តែមិនមែនពលរដ្ឋបាត់បង់ជីវិតនោះទេ។
កន្លងទៅអាជ្ញាធរខេត្តកោះកុង ធ្លាប់ជូនដំណឹងពីការប្រែប្រួលអាកាសធាតុផងដែរ ដោយហាមប្រាមមិនឱ្យពលរដ្ឋចេញទៅនេសាទសមុទ្រឆ្ងាយឡើយ ខណៈនៅសមុទ្រមានរលកខ្ពស់លាយឡំនឹងខ្យល់កន្ត្រាក់ងាយនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


