Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់​ក្រុងទី៣ ប្រវែងជិត ៥៣គីឡូម៉ែត្រ

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣ មាន​ប្រវែង​ជិត​៥៣គីឡូម៉ែត្រ ដែល​មាន​ចំណុច​ចាប់​ផ្ដើម​ពី​រង្វង់​មូល​មហាវិធីឈ្នះ-ឈ្នះ ផ្លូវជាតិលេខ១ និងផ្លូវខ្នែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​ចាប់​ផ្តើម​គឺ​ពីរង្វង់​មូល​មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ​ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ​ជាតិ​​លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត​ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ​ផុស​៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គម្រោង​នេះ​បាន​រួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែល​ក្នុង​នោះ ស្ពាន​ខាងកើតមានប្រវែង ៦៣០​ម៉ែត្រ និង​ស្ពាន​ខាងលិច មាន​ប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​សាស្រ្ត​កោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្ត​ភាព​កម្ពុជា​-​ចិន កោះអន្លង់ចិន»។

បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ ផងដែរនូវ​ស្ពាន​រំលង ឬ​ស្ពាន​អាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤​ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែងប្រវែងសរុប ៤៤០ម៉ែត្រ កាត់​ពី​លើ​ផ្លូវជាតិ​លេខ២ និងផ្លូវជាតិលេខ៣, និង​ស្ពានមធ្យម និង​ខ្លី ចំនួន ១១កន្លែង ប្រវែង​សរុប ៥៦៨ម៉ែត្រ, និង​ការ​រៀបចំទីតាំង សម្រាប់​រថយន្ត បត់ត្រឡប់ក្រោយ(U-Turn) ព្រ​មទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោល​សុវត្ថិ​ភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះ អនុវត្ត​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ(SCG) និង​ត្រួត​ពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោម​អធិប​តី​ភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។

ប្រើប្រាស់​រយៈ​ពេល​សាងសង់​ចំនួន​៥២​ខែ និង​បាន​បញ្ចប់​ការ​សាងសង់ ជាស្ថាពរកាលពី អំឡុងខែមិថុនា ឆ្នាំ​២០២៣ ដោយ​បានប្រើប្រាស់ថវិកាសាងសង់សរុប​ប្រមាណ​ជាង ២៧៣​លាន​ដុល្លារ​អាមេរិក ដែល​ជា​ឥណទានសម្បទានពីរដ្ឋាភិបាលចិន រួម​ជា​មួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​ដោះស្រាយផលប៉ះពាល់ ការបោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ក្នុង​ចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជា​ច្រើន​នៅ​ទូទាំង​ប្រទេស ដែល​បាន​លេច​ចេញជារូបរាងឡើងនៅក្នុង​យុគសម័យ​តេជោ​សន្តិ​ភាព និង​ជា​ចំណង​ដៃ​ដ៏​ពិសិដ្ឋ​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មាន​សក្តានុពលថ្មីមួយ​បន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានី​ភ្នំពេញ និងខេត្តកណ្តាល បើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និង​តភ្ជាប់​ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមាន​ដូច​ជា ៖ មួយ​ផ្នែកតភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិ​លេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយ​ចំនួន​ផ្សេងទៀត។

បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញ​បន្ថែម​នូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹក​ជញ្ជូន​ទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ ការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់​រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេល​វេលា​ធ្វើដំណើរ។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននឹងកំពុងប្រែ​ក្លាយ​តំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុក​ទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និង​ការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញ ឱ្យមានភាព សុខដុមរមនា ជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវ​បានពង្រីក​កាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។

ម្យ៉ាងវិញទៀត សម្រាប់​ការ​តភ្ជាប់ និង​សមាហរណកម្ម​តំបន់ ផ្លូវក្រវាត់ក្រុ​ង​នេះ​បាន​តភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ាន​ហាយ​វេ​លេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាង​ត្បូងនៃមហាអនុតំបន់មេគង្គ ដែល​រួម​ចំណែក​សម្រួលការដឹក​ជញ្ជូន​ឆ្ល​ង​កាត់​ព្រំដែន ជំរុញ​សកម្មភាព​ពាណិជ្ជកម្មអន្តរជាតិ និង​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម