ព័ត៌មានជាតិ
លោកអភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះលាងសំអាតស្ពានទាំងយប់
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅតែងដឹកនាំកម្លាំងចុះធ្វើអនាម័យលាងសម្អាតផ្លូវនឹងស្ពានភ្លោះ ព្រះមុនីវង្សចាស់ថ្មីទាំងយប់ ទាំងថ្ងៃសឹងរកថ្ងៃសម្រាកគ្មាន។

ជាក់ស្តែងនៅយប់ថ្ងៃទី២៨ខែមករានេះលោក ចេង មុនីរ៉ា បានដឹកនាំកម្លាំងចុះធ្វើអនាម័យតាមបណ្តោយផ្លូវជាតិលេខ១រហូតដល់លើកំណាត់ស្ពានព្រះមុនីវង្ស ចាស់ ថ្មី ដើម្បីកុំឲ្យមានកំណកសំរាមនឹងកំទេចដីលើផ្លូវដែលងាយនឹងប៉ះពាល់ដល់សុខភាពពិសេសបរិស្ថានតែម្តង។

តាមប្រភពពីលោកគុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការ សាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា ការធ្វើអនាម័យតាមដងផ្លូវគឺជាភារះកិច្ចរបស់អាជ្ញាធរហើយបើសិនជាអាជ្ញាធរមិនបោសសំអាតឬលាងសំអាតនោះទេគឺច្បាស់ជាក្លាយទៅជាវាលសំរាមបាត់ទៅហើយ។ដូច្នេះហើយទើបលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចាត់តាំងកម្លាំងឲ្យធ្វើអនាម័យតាមបណ្តាសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញមិនឲ្យខកខានឡើយ។

លោកប្រធានការិយាល័យ សាធារណការខណ្ឌច្បារអំពៅបានបញ្ជាក់ទៀតថា ក្នុងពេលដែលកម្លាំងប្រជាការពារនិងមន្ត្រីរាជការសាលាខណ្ឌនឹងសាលាសង្កាត់ចុះធ្វើអនាម័យគឺលោកចេង មុនីរ៉ា តែងចុះធ្វើអនាម័យជាមួយដោយផ្ទាល់ទៀតផង។ អញ្ចឹងហើយទើបមន្ត្រីរាជការនិងប្រជាការពារនាំគ្នា សស្រាក់ សស្រាំចុះធ្វើអនាម័យព្រោះសូម្បីតែលោកអភិបាលខណ្ឌក៏មូដៃអាវ មូរជើងខោមកលាងសំអាតផ្លូវជាមួយកូនចៅផងដែរ៕
ដោយ ៖ នរា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


