ព័ត៌មានជាតិ
ក្រសួងអប់រំកំពុងជ្រើសរើសយុវជន ១០រូប ចូលរួមកម្មវិធី នាវាអាស៊ីអាគ្នេយ៍ និងជប៉ុន នៅតូក្យូ
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសប្រតិភូយុវជន ១០នាក់ ដើម្បីចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ ដែលមានឱកាសបានចូលរួមនៅជប៉ុន។

សេចក្តីជូនដំណឹង ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា៖
- មានសញ្ជាតិខ្មែរ អាយុចាប់ពី១៨ ទៅ៣៣ឆ្នាំ
- មានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងរដ្ឋាភិបាលនៅប្រទេសកម្ពុជា ជប៉ុន និងអាស៊ាន
- ត្រូវមានលិខិតឆ្លងដែន ដែលមានសុពលភាព ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
- ត្រូវធ្វើសកម្មភាពតាមកាលវិភាគកម្មវិធី ដោយសណ្តាប់ធ្នាប់ និងមានស្ថានភាពផ្លូវកាយ ផ្លូវចិត្តល្អ ប្រកបដោយស្មារតីក្រុម។
កម្មវិធីនេះ នឹងឈប់ទទួលពាក្យនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។ អាចដាក់ពាក្យបានតាមរយ៖ https://forms.gle/qgQFmhYhgW8P4wRR7 ។ ចំពោះការសម្ភាស នឹងធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ និងប្រកាសលទ្ធផលនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
កម្មវិធីត្រូវបែងចែកជា២ គឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើតាមប្រព័ន្ធអនឡាញ ចំណែក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


