ព័ត៌មានជាតិ
ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ពេលប្រជុំសភា និង ស្បថចូលកាន់តំណែង រដ្ឋាភិបាលអាណត្តិថ្មី
ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង ១៤ ពង្រឹងការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យកាន់តែល្អប្រសើរ ពិសេសនៅទីតាំង រដ្ឋសភា និងនៅមុខបរមរាជវាំង នៅថ្ងៃទី២១ និង២២ ខែសីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ការជំរុញបែបនេះ ធ្វើឡើងនៅ រសៀលថ្ងៃទី១៤ សីហា ២០២៣នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំងចំណុះរដ្ឋបាលរាជធានី និងអភិបាលខណ្ឌទាំង១៤។

លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំង និងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះ បានយ៉ាងល្អ ហើយកិច្ចការនេះ លោក សុំឱ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀត។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា៖ “នៅថ្ងៃទី២១ និង២២ សីហាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍ធំ២ គឺការប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលថ្មី។ ដូច្នេះ សូមស្នើសមត្ថកិច្ចរៀបចំផែនការ ការពារសន្តិសុខឱ្យបានល្អប្រសើរបំផុត។

លោក ឃួង ស្រេង បញ្ជាក់បានបន្តទៀតថា ក្នុងនាមកងកម្លាំង និងអាជ្ញាធរ ត្រូវជំរុញកិច្ចការពារសន្តិសុខ សណ្តាប់ជាមួយនឹងការរិតបន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល លោក ជំរុញកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ថ្ងៃទី២១ និង២២ ខែសីហា ខាងមុខនេះ អាជ្ញាធរខណ្ឌដែលមានរដ្ឋសភា និងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានឱ្យបានល្អ ជាមួយនឹងការរក្សាឱ្យបាននូវសន្តិសុខខ្ពស់បំផុត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


