Connect with us

ព័ត៌មានជាតិ

គ.ជ.ប គ្រោងរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ចាប់ពីខែតុលា ដល់ខែធ្នូខាងមុខ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ចាប់ពីខែតុលា ដល់ខែធ្នូខាងមុខ បើទោះបីជារយៈពេល ៣ឆ្នាំខាងមុខ មិនមានការបោះឆ្នោតជាសកលក៏ដោយ។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ នៅឯខេត្តបាត់ដំបង។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសនោះ លោក ទេព នីថា បានឲ្យដឹងថា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺ គ.ជ.ប ត្រូវចាត់ចែងរៀបចំទិន្នន័យអ្នកដែលបានមកបោះឆ្នោត ដើម្បីប្រើប្រាស់ទៅតាមការកំណត់នៃច្បាប់ ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត។

លោក ទេព នីថា បានឲ្យដឹងបន្តថា ទោះបីជាក្នុងរយៈពេលចន្លោះ ៣ឆ្នាំខាងមុខ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ មិនមានការបោះឆ្នោតជាសកលក៏ដោយ ក៏ គ.ជ.ប នៅបន្តធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ៥ឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមការកំណត់នៃច្បាប់ ហើយសម្រាប់ឆ្នាំ ២០២៣នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងដំណើរការចាប់ពីខែតុលា ដល់ខែធ្នូ។

អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា «រយៈពេលចន្លោះនេះ ក៏ជាឱកាសសំខាន់សម្រាប់ គ.ជ.ប ដើម្បីធ្វើការពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឲ្យបានសមស្របតាមតម្រូវ និងការរីកចម្រើននៃការងារ និងបច្ចេកវិទ្យាឌីជីថល»។​

លោក ទេព នីថា សម្រាប់ឆ្នាំ ២០២៤ខាងមុខនេះ គ.ជ.ប នឹងរៀបចំការបោះឆ្នោតអសកលចំនួន ២ទៀត គឺការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤ ជាបន្តបន្ទាប់តាមច្បាប់កំណត់។

ត្រង់ចំណុចនេះ អគ្គលេខាធិការ គ.ជ.ប បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហ​ការល្អ និងចូលរួមតាមតួនាទី ក្នុងគ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យការរៀបចំការបោះឆ្នោត កាន់តែបានល្អប្រសើរឡើង រួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងការ អភិវឌ្ឍប្រទេស កាន់តែរីកចម្រើនរុងរឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម