ព័ត៌មានជាតិ
គណៈកម្មការខេត្ដរៀបចំការបោះឆ្នោត អំពាវនាវពលរដ្ឋឱ្យទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចុះឈ្មោះបោះឆ្នោត
គណៈកម្មការខេត្ដរៀបចំការបោះឆ្នោត (គខប) ខេត្ដសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរយៈពេល១០ឆ្នាំ ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីផ្លាស់ប្ដូររូបភាពថ្មី និងស្នាមមេដៃថ្មី និងស្នើរឱ្យប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត។

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និយាយថា ការចុះឈ្មោះបោះឆ្នោត មិនខុសពីឆ្នាំមុនៗនោះទេ ប៉ុន្ដែ នៅឆ្នាំ២០២៥នេះ ខុសប្លែកបន្ដិច ដោយតម្រូវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ក្នុងរយៈ១០ឆ្នាំ ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។
ទិន្នន័យជីវមាត្រនេះ មានន័យថា ថតរូបភាពថ្មី ផ្ដិតមេដៃថ្មី ថតអត្ថសញ្ញាណបណ្ណថ្មី ពោលធ្វើឯកសារថ្មី លើឯកសារចាស់ហួសសុពលភាព ដើម្បីឱ្យបញ្ជីឈ្មោះបោះឆ្នោតកាន់តែល្អបន្ថែមទៀត។ លោកបន្ដថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនេះជាលើកដំបូងសម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១០ឆ្នាំ និងបន្ដធ្វើនៅឆ្នាំក្រោយទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានរូបភាពថ្មី ក្រយ៉ៅដៃថ្មី នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។

លោកបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៥នេះ និងការចុះឈ្មោះថ្មីសម្រាប់អ្នកគ្រប់អាយុ១៨ឆ្នាំ មានរយៈពេល២៦ថ្ងៃ ដែលចាប់ពីនៅថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ ក៍ត្រូវមានការកែសម្រួលដូចជាអ្នកដែលទទួលមរណៈភាព ត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត និងមានការកែតម្រូវទិន្នន័យករណីរកឃើញថាទិន្នន័យរបស់ប្រជាពលរដ្ឋមានការខុសព័ត៌មាន និងអ្នកផ្លាស់ប្ដូរទីលំនៅ។

បើតាមលោក នឹម វ៉ាន់សំ បានឱ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ជាថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតក្នុងខេត្ត មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួនប្រមាណ៣០០នាក់ និងប្រជាពលរដ្ឋធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានជាង១៤០០នាក់ ខណៈដែលការមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានការសម្របសម្រួលពីក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងមានកម្លាំងនគរបាលប៉ុស្ដ៍សម្រាប់ធានាបានសុវត្ថិភាពដល់ពលរដ្ឋផងដែរ។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត មកពិនិត្យមើលទិន្នន័យរបស់ខ្លួននៅតាមការិយាល័យបោះឆ្នោត នៅតាមសាលាសង្កាត់នីមួយៗឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


