ព័ត៌មានជាតិ
ភ្លៀងធ្លាក់ច្រើន ធ្វើឱ្យដំឡូងមីខូចគុណភាព ធ្លាក់ចុះទាំងទិន្នផល និងតម្លៃ
ស្ថានភាពទិន្នផល និងតម្លៃទីផ្សារដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យមានការធ្លាក់ចុះដោយសារបញ្ហាអាកាសធាតុធ្លាក់ភ្លៀងដែលធ្វើឱ្យដំឡូងខូចគុណភាពនៅឆ្នាំ ២០២៣នេះ។

លោក នាង សុត កសិករដាំដំឡូងមី នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានប្រាប់ថា លោកមានដាំដំឡូងមីប្រមាណ ៥០ ហិកតា ខណៈទិន្នផលនៅឆ្នាំនេះ ធ្លាក់ចុះជិតពាក់កណ្ដាល រីឯតម្លៃក៏ធ្លាក់ចុះដូចគ្នាដែរ ដោយសារបញ្ហាអាកាសធាតុធ្លាក់ភ្លៀងច្រើនធ្វើឱ្យដំណាំខូចគុណភាព។
ពីមុនលោកថា ក្នុង១ ហិកតា ប្រមូលផលបានពី ៣០ ទៅ ៣៥ តោន ខណៈបច្ចុប្បន្នលោកប្រមូលបានត្រឹមជាង ១០ តោនប៉ុណ្ណោះ។ តម្លៃលក់ចេញបច្ចុប្បន្នធ្លាក់ចុះ ចន្លោះពី ២៥០ រៀល ដល់ ២៨០ រៀល ខណៈនៅខែប្រាំងលក់បានក្នុងតម្លៃ ៤០០ រៀល។

លោក នាង សុត ប្រាប់ថា នៅឆ្នាំនេះ ការទូទាត់លើការចំណាយលើរបរដាំដំឡូងមីមិនរួចខ្លួននោះទេ ខណៈកសិករមួយចំនួនទៀតក៏ត្រូវខាតបង់ផងដែរ។
ទោះយ៉ាងណា របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល៦ខែ ឆ្នាំ២០២៣ ការនាំចេញផលិតផលដំឡូងមីពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃជាប្រាក់ជាង ៣៣៩ លានដុល្លារ កើនឡើងជាង ១០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ផលិតផលដំឡូងមីរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម ដែលជាទីផ្សារចម្បងបំផុតសម្រាប់ប្រជាកសិកររស់នៅជាប់ព្រំដែនប្រទេសទាំង២នេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


