ព័ត៌មានជាតិ
រដ្ឋមន្ត្រីថ្មីក្រសួងសាធារណការ បញ្ចប់ការសិក្សាពីកាណាដា អតីតជាជំនួយការសម្តេច សុខ អាន
លោក ប៉េង ពោធិ៍នា បានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល។ ការប្រកាសតែងតាំងលោក ប៉េង ពោធិ៍នា ទទួលបានការចាប់អារម្មណ៍ ដោយសាររដ្ឋមន្រ្តីវ័យក្មេងរូបនេះត្រូវគេដឹងថាជាកូនប្រុសសម្តេចម៉ែន សំអន។
តាមជីវប្រវត្តិ មុនទទួលតំណែងដឹកនាំការងារនៅក្រសួងសាធារណការនិងដឹកជញ្ជូន លោក ប៉េង ពោធិ៍នាធ្លាប់បម្រើការងារជាមន្រ្តីនៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចវិបុលបញ្ញា សុខ អាន។
ស្ថិតនៅក្នុងចំណោមរដ្ឋមន្រ្តីវ័យក្មេងក្នុងជួររដ្ឋាភិបាលនីតិកាលទី ៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី លោក ប៉េង ពោធិ៍នា ជាបញ្ញវន្តមួយរូបដែលទទួលបានការអប់រំជ្រៅជ្រះដោយលោកបានបញ្ចប់ការសិក្សាពីប្រទេសកាណាដា។

តើថ្នាក់ដឹកនាំវ័យក្មេងជាអ្នកបន្តវេនរូបនេះមានប្រវត្តិបែបណា?
ក្រុមគ្រួសារ
លោក ប៉េង ពោធិ៍នា កើតនៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៨៣។ លោកជាកូនប្រុសលោក ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច (បច្ចុប្បន្នក្រសួងអធិការកិច្ច)។
លោកជាប្អូនប្រុសបង្កើតលោក ប៉េង ពោធិ៍សា ដែលទើបទទួលបានការតែងតាំងជាអភិបាលខេត្តស្វាយរៀងជំនួសលោកម៉ែន វិបុល។ លោក ប៉េង ពោធិ៍នា បានរៀបអាពាហ៍ពិពាហ៍និងមានកូនចំនួន ០៣ នាក់។



ការអប់រំ
លោក ប៉េង ពោធិ៍នា បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅឆ្នាំ ១៩៩៩ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Mathematics & Statistic នៅប្រទេសកាណាដានៅឆ្នាំ ២០១១ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជសាស្រ្តពីសាកលវិទ្យាល័យ Charles Sturt នៅឆ្នាំ ២០១៧។

បទពិសោធ៍ការងារ
-នៅឆ្នាំ ២០១៥ លោកបានចូលទៅបម្រើការងារជាមន្ត្រីខុទ្ទកាល័យសម្តេចវិបុលបញ្ញា សុខ អាន នៅទីស្តីការគណៈរដ្ឋមន្ត្រី
-ឆ្នាំ២០១៥-២០១៦៖ ជាជំនួយការផ្ទាល់សម្តេចវិបុលបញ្ញា សុខ អាន នៅទីស្តីការគណៈរដ្ឋមន្រ្តី
-ឆ្នាំ២០១៦-២០១៩៖ អនុរដ្ឋលេខាធិការ នៅក្រសួងសាធារណការ និងដឹកជញ្ជូន
-ឆ្នាំ២០១៩-២០២៣៖ រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន
-ឆ្នាំ២០២៣-ដល់បច្ចុប្បន្ន៖ ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សារពីលោករដ្ឋមន្រ្តី
ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានប្តេជ្ញានឹងយកចំណេះ ជំនាញ និងបទពិសោធន៍ទៅបន្តដឹកនាំអភិវឌ្ឍវិស័យសាធារណការឲ្យរីកចម្រើនបន្ថែមទៀត។
ដោយបានរៀនសូត្រ ជាមួយបទពិសោធន៍បានចូលរួមអនុវត្តការងារជាមួយថ្នាក់ដឹកនាំជារៀមច្បងអស់រយៈពេលជាង ៧ ឆ្នាំ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន លោករដ្ឋមន្រ្តីបានប្តេជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តក្នុងការបន្តអភិវឌ្ឍវិស័យសាធារណរការឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ ចំណុចរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្រោយទទួលបានតួនាទីដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន លោកក៏នឹងជំរុញឲ្យថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការនៅក្នុងក្រសួងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាពចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


