ព័ត៌មានជាតិ
កម្ពុជា រៀបចំសន្និសីទបង្ហាញអ្នកអភិវឌ្ឍន៍ Software និងពិព័រពណ៍បច្ចេកវិទ្យា (Code-C)
សន្និសីទអ្នកអភិវឌ្ឍន៍ Software និងពិព័រណ៍បច្ចេកវិទ្យា CODE-C បានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវឌីជីថល និងនវានុវត្តន៍កម្ពុជា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កម្មវិធីនេះ រៀបចំឡើងនៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
យោងតាមបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT) បានឱ្យដឹងថា សន្និសីទស្ដីពី CODE-C ២០២៣ នេះ មានគោលបំណងតភ្ជាប់កិច្ចសហការ និងបង្ហាញទេពកោសល្យផ្នែកបច្ចេកវិទ្យា អាជីវកម្មឌីជីថល អ្នកដឹកនាំឧស្សាហកម្មពីប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថលកម្ពុជា និងអ្នកលេងក្នុងតំបន់លើវិស័យផ្សេងៗ រួមមាន Web3.0, Software &App development, AI &Data, Game Development, Cloud Computing &IoT, Mar Tech, UX/UI &Creative, និង Digital Entertainment ជាដើម។
សូមបញ្ជាក់ថា ការខិតខំជំរុញទំនាក់ទំនងដ៏មានអត្ថន័យមួយនេះ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជំរុញការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យា ដោយនាំយកអ្នកពាក់ព័ន្ធសំខាន់ៗរួមគ្នា ដើម្បីរៀបចំអនាគតនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


