Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវ​ប្រែប្រួលតម្លៃ

បានផុស

នៅ

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា ការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារកម្ពុជា មានកត្តារួមផ្សំជាច្រើន ដែលបង្កឱ្យកើតមានបញ្ហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី លោកឧកញ៉ា ចាន់ សុឃាំង បានលើកឡើងថា ចំណុចទី១ តម្លៃស្រូវមានការប្រែប្រួលទៅតាម​គុណភាព ដោយសារកសិករ ប្រញាប់ប្រមូលផលទាំងស្រូវនៅខៀវច្រើន មិនទាន់ទុំល្អ។ ចំណុចទី២ ស្រូវរបស់​កសិករសើម ធ្វើឱ្យតម្លៃមានការប្រែប្រួល។ លោកឧកញ៉ា បានលើកឡើងដូច្នេះថា« ប្រជាកសិករ ឬឈ្មួញ ប្រមូល​ទិញស្រូវតាមវាលស្រែខ្លះ បាញ់ទឹកថែម ដើម្បីឱ្យធ្ងន់ ឬច្រូតស្រូវនៅខ្ចីពេក ធ្វើឱ្យមានសំណើមខ្ពស់»។

ប្រធានសហព័ន្ធស្រូវអង្ករបានបន្តថា ជាទូទៅស្តង់ដារសំណើម គឺមានចន្លោះពី​​ ២១-២៨ភាគរយ។ ប៉ុន្តែមានសំណើម​ខ្លះឡើងដល់ ៣៣-៣៥ភាគរយ ហើយសំណើមនេះ គឺជាទម្ងន់ដែលត្រូវកាត់កងតម្លៃជាសាច់ប្រាក់រវាងអ្នកលក់ និងអ្នក​ទិញ។ នៅពេលដែលមានសំណើមខ្ពស់ នឹងកាត់ជាសាច់ប្រាក់អស់ច្រើនផងដែរ។

ក្រៅពីការលើកឡើងខាងលើនេះ ក៏មានបញ្ហាពាក់ព័ន្ធផ្សេងទៀត មានដូចជា ការសម្រុកប្រមូលផលច្រើន​ពេកបញ្ចេញ​ទៅលើទីផ្សារ ឬឈ្មួញពីប្រទេសជិតខាងចូលមកទិញមួយភ្លែត ដើម្បីកូរតម្លៃឱ្យខ្ពស់ កុំឱ្យមានការនាំចេញបានជាដើម។​ នេះជាការបន្ថែមរបស់លោកឧកញ៉ា ចាន់ សុឃាំង។

ដើម្បីរួមចំណែកជួយទប់ស្កាត់ការប្រែប្រួលតម្លៃ និងរក្សាទីផ្សារស្រូវសម្រាប់កសិករ លោកឧកញ៉ា ចាន់ សុឃាំង បានជំរុញដល់សមាជិកសហព័ន្ធស្រូវអង្ករ និងរោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយប្រមូលទិញពីប្រជាកសិករ។ ទន្ទឹមនឹងនេះ សហព័ន្ធ ក៏បានលើកនូវបញ្ហា​មួយចំនួនជុំវិញការឡើងចុះតម្លៃស្រូវនេះ ដាក់ជូនទៅរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំយោបល់បន្ថែមក្នុងការដោះស្រាយបញ្ហានេះ។

ប្រធានសហព័ន្ធស្រូវអង្ករ បានសង្កត់ធ្ងន់ថា បើទោះជាមានការប្រែប្រួលតម្លៃបន្តិចក្តី ប៉ុន្តែមកដល់ពេលនេះ ស្រូវនៅតែ​មាន​តម្លៃថ្លៃជាងឆ្នាំណាៗទាំងអស់។ ស្របជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករបាន និងកំពុងពង្រឹកទីផ្សារ តាមរយៈ​ការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីអង្ករកម្ពុជា ផងដែរ។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ ២០២៣ បានបង្ហាញថា ស្រូវ IR នៅក្នុងខែកញ្ញានេះ មានតម្លៃ ១២៧៥រៀល ក្នុងមួយគីឡូក្រាម បើធៀបនឹងខែ កញ្ញា ឆ្នាំមុនមានតម្លៃ ៨២០រៀលប៉ុណ្ណោះ, ស្រូវសែនក្រអូប មានតម្លៃ ១៣៦៥រៀល ឆ្នាំមុនមានតម្លៃ ១១៤០រៀល, ស្រូវ OM 5451 មានតម្លៃ ១២៤០រៀល ឆ្នាំមុនមានតម្លៃ ៨១៥រៀល ដោយតម្លៃនេះ ខ្ពស់ជាងឆ្នាំមុនៗទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ វិនាទី មុន

ស្ថានីយ​ចម្រុះ​ទឹក​កខ្វក់ ១៤ កន្លែង​ បាន​បញ្ចប់​និង​កំពុង​សាងសង់​តាម​បណ្តារាជធានី​ខេត្ត​ក្រុង​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​ប្រតិបត្តិការ​យោធាឥណ្ឌា​ឈ្មោះ «Sindoor» មាន​អត្ថន័យយ៉ាងណា ហើយ អ្វីជាគោលដៅ?​

ចរាចរណ៍៩ នាទីutes មុន

កម្មការរិនីម្នាក់បាត់បង់ជីវិត ខណៈជាង៤០នាក់​រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តម្លៃផ្លែដូងនៅអាស៊ី ហក់ឡើងលឿន «ដូចមាស» ​ដោយកង្វះការផ្គត់ផ្គង់

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រៅពីរបរតពីដូនតា ជនជាតិដើមទំពួនមួយចំនួន ចាប់ជំនាញជាជាងដែក រកចំណូលបាន​មិនតិចទេក្នុង១ឆ្នាំៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម២៣ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម