ព័ត៌មានជាតិ
យន្តការ គណៈកម្មាធិការអាយស៊ីស៊ីអង្គរ ក្លាយជាគំរូ ពហុភាគីក្របខណ្ឌអង្គការយូណេស្កូ
យន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក បានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ នាទីក្រុងរីយ៉ាដ ប្រទេសសាអូឌីអារាប៊ីត (Saudi Arabia) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កិច្ចប្រជុំបានសម្តែងនូវការអបអរសាទរចំពោះឆន្ទៈដ៏មោះមុត និងយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដែលយន្តការនេះបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។

លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្ថែមថា ទម្រង់ និងយន្តការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក នឹងក្លាយជាគំរូ នៃទម្រង់កិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌនៅប្រទេសអូសហ្សាបេគីស្ថាន (Uzbekistan) និងប្រទេសណេប៉ាល់ (Nepal)។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ ប្រព្រឹត្តិទៅចន្លោះថ្ងៃទី១០ ដល់ទី២៥ ខែកញ្ញា ដោយ រាជរដ្ឋាភិបាលកម្ពុជា មាន បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធាន និងដឹកនាំប្រតិភូ ព្រមទាំងសមាសភាពមួយចំនួនទៀតចូលរួមកិច្ចប្រជុំ។ ជាមួយគ្នានេះ កម្ពុជាកំពុងរង់ចាំទទួលលទ្ធផលពី នៃការស្នើសុំ ប្រាសាទកោះកេរ ចុះបញ្ជីទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក ផងដែរ។

សូមរង់ចាំអានព័ត៌មានលម្អិតបន្ថែម អំពី លក្ខណៈពិសេសដែលយន្តការប្រព្រឹត្តទៅ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ត្រូវបានក្លាយជាគំរូ នៃក្របខណ្ឌកិច្ចសហការពហុភាគីក្នុងក្របខណ្ឌអង្គការយូណេស្កូ។
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


