Connect with us

ព័ត៌មានជាតិ

តើក្នុងអំឡុងចូលព្រះវស្សា ព្រះសង្ឃអាចនិមន្តបិណ្ឌបាតបានដែរ ឬទេ?

បានផុស

នៅ

ពិធីបុណ្យចូលព្រះវស្សា ជាវិន័យកិច្ចមួយបញ្ញត្តិដោយព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានកំណត់ឲ្យភិក្ខុសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្ត។ ការចូលព្រះវស្សានេះទៀតសោត គឺមានរយ:ពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ។ តើក្នុងអំឡុងពេលចូលព្រះវស្សានេះ ព្រះសង្ឃអាចនិមន្តបិណ្ឌបាតបានដែរ ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃសាកលវិទ្យល័យព្រះសីហនុរាជ បានឲ្យដឹងថា អំំឡុងពេលចូលព្រះវស្សានេះ ព្រះសង្ឃនៅតែអាចនិមន្តបិណ្ឌបាតបាន ព្រោះការនិមន្តបិណ្ឌបាតនេះ គឺជាការចិញ្ចឹមជីវិតដោយកម្លាំងស្មង (ព្រះសម្មាសម្ពុទ្ធអនុញ្ញាតឲ្យភិក្ខុសង្ឃនិមន្តបិណ្ឌបាត)។ ព្រះអង្គមានសង្ឃដីការបន្តថា នៅក្នុងកិច្ចការរបស់ព្រះពុទ្ធជាម្ចាស់ប្រចាំថ្ងៃ ដែលហៅថាពុទ្ធកិច្ច ឬការងារប្រចាំថ្ងៃរបស់ព្រះអង្គ មានមួយ គឺព្រះអង្គបិណ្ឌបាតនៅពេលព្រឹក។ ហេតុនេះ ការបិណ្ឌបាតរបស់ព្រះសង្ឃនៅក្នុងពេលចាំព្រះវស្សា មិនបានខុសនឹងវិន័យសង្ឃនោះឡើយ។

ដោយឡែក នៅក្នុងរយ:ពេល៣ខែ នៃការចាំព្រះវស្សារបស់ភិក្ខុសង្ឃ គឺមិនអាចធ្វើដំណើរឲ្យកន្លងរាត្រីនៅក្រៅវត្តបានទេ (សឹងក្រៅវត្ត)។ ប៉ុន្តែ មានលក្ខខណ្ឌដែលអាចឲ្យព្រះសង្ឃសឹងក្រៅវត្តបាន ក្នុងករណីដូចជា ត្រូវបានគេនិមន្តទៅពិធីបុណ្យ មានអាពាធ ឬមានមហន្តរាយណាមួយកើតឡើង នោះភិក្ខុសង្ឃ អាចលើកកិច្ចនិមន្តនេះបាន៦រាត្រី។

សូមបញ្ជាក់ថា ព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិឲ្យមានការចាំព្រះវស្សានេះ ដោយសានៅរដូវវស្សាជារដូវភ្លៀងធ្លាក់ដែលធ្វើឲ្យព្រះសង្ឃពិបាកធ្វើដំណើរចេញទៅក្រៅ ហើយនេះ ក៏ជាពេលវេលាមួយអាចឲ្យភិក្ខុសង្ឃ សម្ងំនៅក្នុងវត្តបដិបត្តិសិក្សាធម៌វិន័យផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម