ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិល៖ ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់សម្ដេច ហ៊ុន ម៉ាណែត ជាការស្វែងរកប្រយោជន៍ជូនជាតិ និងប្រជាជន
សហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ដំណើរទស្សកិច្ច និងបេសកកម្មនៅក្រៅប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាការស្វែងរកប្រយោជន៍ជូនជាតិ និងប្រជាជន ក្នុងនាមជាមេដឹកនាំប្រទេសមួយជាសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ សហភាពអង្គការសង្គមស៊ីវិល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ក្នុងបេសកកម្មទៅក្រៅប្រទេស ក៏ដូចជាដំណើរទស្សនកិច្ចនៅប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ជំនួបជាមួយមិត្តបរទេសទាំងអស់ គឺដើម្បីប្រយោជន៍ជាតិ និងប្រជាជន ក្នុងកិច្ចទំនាក់ទំនងការបរទេស មិនឱ្យបាត់បង់អធិបតេយ្យជាតិនោះឡើយ។ នៅក្នុងដំណើរទស្សនកិច្ច និងបេសកកម្មក្រៅប្រទេសរបស់សម្ដេចធិបតី បានទទួលលទ្ធផលល្អក្នុងការបង្ហាញទៅកាន់បរទេសពីភាពស្របច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា និងការស្វែងរកប្រយោជន៍ជូនជាតិ និងប្រជាជន។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចក្រៅប្រទេសចំនួន៣លើក ដែលលើកទី១ នៅថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលផ្សេងទៀត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងបេសកម្មលើកដំបូង សម្ដេចធិបតីក្រៅតែពីជួបប្រជុំកិច្ចប្រជុំកំពូលអាស៊ានហើយនោះ សម្ដេចធិបតីមានជំនួបផ្សេងៗទៀត ជាមួយមេដឹកនាំប្រទេសអាស៊ានទាំងអស់ដែលមានវត្តមាននៅទីនោះ និងឆ្លៀតជួបនាយករដ្ឋមន្តី្រចិន នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។ លើកទី២ សម្តេចធិបតីបានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងបានចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។ លើកទី៣ គឺការអញ្ជើញថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានជួបពិភាក្សាការងារជាមួយភ្ញៀវបរទេសចំនួន៦រូប គឺអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលចប់អាណត្តិ រដ្ឋមន្ត្រីកសិកម្មស្បៀង និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងទេសចរ និងសា្ថប័នរបស់ទីម៉រខាងកើត គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មការមជ្ឈិមបក្សគម្មុយនីស្តចិន និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង។ ការជួបពិភាក្សាការងារជាមួយភ្ញៀងទាំង ៦រូបនេះ ជាការពង្រឹងទំនាក់ទំនងបន្ថែមដែលជាវិស័យ និងជាសមត្ថកិច្ចរបស់ពួកគេឱ្យកាន់តែល្អឡើងថែមទៀត។ នេះបើតាមសហភាពអង្គការសង្គមស៊ីវិល។
បើតាមសហភាពអង្គការសង្គមស៊ីវិលដដែល ក្នុងរយៈពេលនៃការដឹកនាំមួយខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំរៀបចំប្រកបដោយភាពប៉ិនប្រសព្វ ធានាបាននូវសន្តិភាព និងស្ថេរភាព ដែលជាបំណងប្រាថ្នារបស់ជាតិ មាតុភូមិ។ តាមរយៈបទពិសោធន៍ការងារ ចំណេះដឹង ក្នុងពេលដ៏ខ្លីនេះបានបង្ហាញឱ្យឃើញថា សម្តេចមានបេះដូងស្នេហាជាតិ និងភាពវៃឆ្លាតក្នុងការដឹកនាំប្រទេស។ ក្នុងរយៈពេលដ៏ខ្លី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រើនូវភាពវៃឆ្លាត បទពិសោធន៍ ចំណេះដឹង ភាពប៉ិនប្រសព្វរបស់ខ្លួនរៀបចំ ចាត់ចែង គ្រប់គ្រង និងបត់បែនតាមកាលៈទេសៈ រក្សាបាននូវសន្តិភាព ស្ថេរភាព រកប្រយោជន៍ជូនជាតិបានគួរឱ្យកត់សម្គាល់។

សហភាពអង្គការសង្គមស៊ីវិល ក៏បានកោតសើរចំពោះស្នាដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានកើតឡើងក្នុងរយៈពេលខ្លីនេះ ព្រមទាំង ជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេលដ៏វែងខាងទៀត សម្ដេចធិបតី នឹងរក្សាបាន និងបង្កើតបាននូវស្នាដៃថ្មីៗជាច្រើនទៀត ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍខ្លាំងក្លា មានសន្តិភាព និងស្ថេរភាពជារៀងរហូត៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់