ព័ត៌មានជាតិ
ពន្ធដារ អះអាងថា ពុំមានការដំឡើងពន្ធព្រលានឬសំបុត្រយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរទេ
អគ្គនាយកដ្ឋានពន្ធដារ បានអះអាងតាមរយៈសេចក្តីបំភ្លឺថា ពុំមានការប្រមូលពន្ធ ឬដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះនោះឡើយ។ ការបំភ្លឺរបស់ពន្ធដារ ដើម្បីឆ្លើយតបទៅនឹងការភាន់ច្រឡំរបស់សាធារណជន ដែលលើកឡើងនៅលើបណ្តាញសង្គម។

នៅក្នុងសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងដូច្នេះថា« ការលើកឡើងថា មានការដំឡើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរណ៍ ទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ ដែលករណីនេះគឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះឡើយ។ ការលើកឡើងនេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើង កម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជន ដែលអភិវឌ្ឍ និងគ្រប់គ្រងអាកាសយានដ្ឋាន»។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការចេញសេចក្តីភ្លឺដោយសារនាពេលថ្មីៗនេះ បានសង្កេតឃើញថា មានការលើកឡើងតាមបណ្តាញសង្គមមួយចំនួនដោយការភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែករបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រទ្បំ។
ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ អាចទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


