ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងហូរច្រោះដាច់ផ្លូវមួយចំនួនបង្កការលំបាកដល់ពលររដ្ឋក្រុងពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ទឹកស្ទឹងពោធិ៍សាត់កំពុងជន់ជោរវាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង។ នៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ បានដាច់ផ្លូវមួយចំនួន។

លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កំពុងដឹកនាំមន្រ្តី និងកងកម្លាំងប្រដាប់អាវុធ ចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ។
គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺយប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញក្នុងស្រុកវាលវែងកាលពីថ្ងៃទី ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តពោធិ៍សាត់រំពឹងថា នៅរសៀលថ្ងៃនេះ ទឹកនឹងអាចស្រកចុះទៅវិញ បើសិនជាពុំមានភ្លៀងខ្លាំងនៅស្រុកវាលវែងបន្តទៀតទេ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


