ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ ៖ កុំទំយើកូន ហើយងាកមកបន្ទោសគ្រូ
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានសរសេរនៅលើគណនីហ្វេសប៊ុក កុំទំយើ (ទម្រើសកូន) ហើយងាកមកបន្ទោសគ្រូ។ លោកបណ្ឌិត យង់ ពៅ បានសរសេរបែបនេះ ចំពេលដែលគេកំពុងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក។

បណ្ឌិត យង់ ពៅ បានសរសេរនៅលើគណនី នារសៀលថ្ងៃទី៥ ខែតុលា នេះថា “គ្រូសុំបញ្ជាក់៤ចំណុច៖ ១/បើមិនសរសើរគ្រូ កុំទម្លាក់រឿងមិនល្អជូនគ្រូ រឿងល្អលើកយកថាជាពូជ។ ២/សង្គមណា សម័យណា ក៏ត្រូវការគ្រូ។ គ្រូ នៅតែជាគ្រូ បើទោះជាសិស្សក្លាយដល់ កុង្សីយ៍ ថី ឧកញ៉ា…ក៏ដោយចុះ។ ៣/រាល់ថ្ងៃគ្រូ រៀនរស់ហួសពីគ្រូ ព្រោះសម័យកាល។ មហាជន ជួយគិតកិត្តិយសគ្រូ ផង។ ៤/កុំទំយើកូន ហើយងាកមកបន្ទោសគ្រូ…”។

ជាការកត់សម្គាល់ នៅក្នុងសង្គមខ្មែរ មានឱពុកម្ដាយមួយចំនួនតូចហាក់ស្រឡាញ់កូនៗរបស់ខ្លួនជ្រុលពេក រហូតដល់ថ្នាក់ទំយើ ទម្រើស ថ្នមកូន បណ្ដែតបណ្ដោយឱ្យកូនខ្លួនធ្វើរឿងមួយចំនួនតាមអំពើចិត្ត ដោយមិនបានហាមឃាត់កូន ឬអប់រំឱ្យប្រព្រឹត្តអំពើល្អត្រឹមត្រូវឡើយ ប៉ុន្តែនៅពេលកូនខ្លួនប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ឳពុកម្ដាយទាំងនោះបែជាងាកមកស្ដីបន្ទោសគ្រូ រហូតឈានដល់ថ្នាក់ប្ដឹងគ្រូ ទាមទារឱ្យគ្រូសូមទោសខ្លួន ឬសងសំណងជំងឺចិត្តទៅខ្លួនជាដើម។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេសA កាលពីឆ្នាំ២០២១កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានណែនាំដល់ឳពុកម្ដាយសិស្សមួយចំនួន ត្រូវឈប់ប្រើពាក្យថាកូនរៀនពូកែមកពីពូជខ្លួន ហើយពេលកូនរៀនមិនពូកែបែបន្ទោសថាមកពីគ្រូអន់មិនចេះបង្រៀនកូនខ្លួនតទៅទៀតទៅ ព្រោះគ្រូម្នាក់ៗប្រឹងបង្រៀនកូនសិស្សស្ទើដាច់ដង្ហើមទៅហើយ។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានណែនាំឱ្យកូនសិស្សទាំងអស់ត្រូវចេះដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


