Connect with us

ព័ត៌មានជាតិ

៣ កន្លែង​​មិន​គួរ​រំលង សម្រាប់អ្នក​​ចង់​មើល​ថ្ងៃ​លិច​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ក្រុង​សៀមរាប

បានផុស

នៅ

៣ កន្លែង​នៅក្នុងក្រុង​សៀមរាប ត្រូវ​បាន​គេ​ដឹង​ថា​ជា​កន្លែងដ៏​​ពិសេស​បំផុត​សម្រាប់​ការ​ទស្សនា​ថ្ងៃ​លិច​ដ៏ស្រស់ស្អាត។

ខ្លោង​ទ្វារ​តាកែវ

ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ​និង​អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និង​ថតរូប​នៅ​ខ្លោង​ទ្វារតាកាវ។ ស្ថិតនៅទិសខាងលិច​នៃក្រុងអង្គរធំ ខ្លោងទ្វារតាកាវ​មានចំណុច​ពិសេសជាង​ខ្លោងទ្វារផ្សេងៗ​ទៀត ដោយសារ​តែខ្លោង​ទ្វារ​នេះមានពន្លឺព្រះអាទិត្យ​រៀបលិច​ចាំង​លើ ធ្វើឱ្យសម្រស់​ខ្លោងទ្វារ​កាន់តែ​ស្រស់​ស្អាត ហើយ​ដែល​អ្នក​អាច​ទស្សនា​ថ្ងៃរៀប​លិច កសិន្ធុ​ព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទ​ភ្នំក្រោម

ប្រាសាទភ្នំក្រោម ជម្រើស​ទស្សនា​ទិដ្ឋភាព​ថ្ងៃរះ និង​ថ្ងៃរៀបលិច​ដ៏ទាក់ទាញ​មួយ​ទៀត ដោយសារ​ទីនោះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​​ប៉ុន្មាន​ពីក្រុងសៀមរាប ពោល​គឺ​ប្រហែល ១២ គីឡូម៉ែត្រ​ប៉ុណ្ណោះ ស្ថិត​ក្នុង​សង្កាត់​ចុងឃ្នៀស ជាប់​ផ្ទៃ​បឹង​ទន្លេ​សាប​។

ខុសប្លែកពី​នៅប្រាសាទអង្គរវត្ត និង​ប្រាសាទ​ភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយ​ភ្ញៀវ​ទេសចរ​ដទៃទៀត​ អ្នកទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃរះនិង​ថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតនៅប្រាសាទ​ភ្នំក្រោម​ អមដោយទេស​ភាព​ព្រៃលិចទឹក ដាច់កន្ទុយភ្នែក។

ក្រៅពីគយគន់​ថ្ងៃលិច ភ្ញៀវទេសចរ​​ក៏​អាច​​ទស្សនា​​ទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ មើល​វាលស្រែប្រាំងរបស់កសិករនៅជុំវិញនិងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូត​និង​កាណូតបន្លឺឡើងមិនចេះដាច់ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើន​ដេរដាស់គួរជាទីចាប់អារម្មណ៍។

ភ្នំបាក់ខែង

មុន​ពេលដែលរាត្រីកាលមកដល់ ទាំង​ភ្ញៀវទេសជាតិ​និង​អន្តរជាតិ​​រាប់រយនាក់​ក្នុងមួយថៃ្ងៗ​ បាន​មក​ពពាក់ពពូន​គ្នា​មក​ទស្សនា​ប្រាសាទ​ភ្នំបាខែង ជា​ទី​ប្រជុំ​នូវ​ភ្ញៀវទេសចរដើម្បី​មើលថៃ្ងលិច​និងមើលទេសភាព​នៅតំបន់​អង្គរ​ស្ទើរតែ​ទាំងមូល​។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ស្ថិតនៅខាងឆ្វេង​ដៃផ្លូវពីអង្គរវត្តទៅអង្គរធំ ជា​កន្លែង​ដែល​អាច​ទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន​នៅពេលថ្ងៃលិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម