Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ជំនន់ទឹកស្ទឹងព្រែកត្នោតប៉ះពាល់ពលរដ្ឋកើនដល់ ៤១ភូមិស្មើ១១សង្កាត់

បានផុស

នៅ

គិតត្រឹមយប់ថ្ងៃទី ២០ ខែតុលាឆ្នាំ២០២៣ជំនន់ទឹកស្ទឹងព្រែកត្នោតបានបណ្តលឱ្យប៉ះពាល់ប្រជាពលរដ្ឋកើនដល់៤១ភូមិស្មើនឹង១១សង្កាត់នៃខណ្ឌដង្កោ និងខណ្ឌកំបូលនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១ តុលានេះថា ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតគិតត្រឹម វេលាម៉ោង ៦ និង៣០យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ក្នុងរាជធានីភ្នំពេញបានបណ្តាលឱ្យប៉ះពាល់ ២ ខណ្ឌចំនួន២គឺខណ្ឌដង្កោ និងខណ្ឌកំបូល ស្មើនិង១១ សង្កាត់, ភូមិ ៤១ ដោយប៉ះពាល់ប្រជាពលរដ្ឋ១២៧៧ គ្រួសារ ស្មើនឹង ៤៤០១ នាក់ សី្រ ២៤១៧ នាក់។

លោកបានបន្តថា ស្ថានភាពជំនន់ទឹកព្រែកត្នោត ក្នុងខណ្ឌទាំងពីរ បានកើនឡើង ០,០៥ ម៉ែត្រ។ លោកបានបន្តទៀតថាផលប៉ះពាល់នៃជំនន់ទឹកស្តឹងព្រែកត្នោតនេះមានការកើនឡើង២៥៤គ្រួសារស្មើនឹងប្រជាជន២៣៥នាក់ខណៈថ្ងៃទី១៩តុលាមានពលរដ្ឋប៉ះពាល់ចំនួន១០២៣គ្រួសារស្មើនឹង៤១៦៦នាក់ និងផ្ទះលិចទឹក៩៦៧ខ្នងនៅក្នុងខណ្ឌដង្កោនិងខណ្ឌកំបូលដូចគ្នាក្នុងនោះខណ្ឌកំបូលប៉ះពាល់៣ភូមិននៅសង្កាត់សង្កាត់បឹងធំ និងខណ្ឌដង្កោប៉ះពាល់២៤ភូមិស្មើនឹង១០សង្កាត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម