ព័ត៌មានជាតិ
កិច្ចប្រជុំស្តីពីគ្រោះមហន្តរាយអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំយុទ្ធសាស្រ្តរួមគ្នាកាត់បន្ថយហានិភ័យក្នុងតំបន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (ACDM-47) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព កិច្ចសន្ទនាគោលនយោបាយ និងការចែករំលែកការអនុវត្តល្អៗ។

នៅថ្ងៃបើកដំណើរការកិច្ចប្រជុំ (ACDM-47) កាលពីថ្ងៃទី ១៣ ខែតុលា ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោក គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តោតលើគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកសាងភាពធន់នឹងគ្រោះមហន្តរាយទូទាំងអាស៊ាន។ កិច្ចប្រជុំនេះដើរតួជាវេទិកាដ៏សំខាន់សម្រាប់រដ្ឋសមាជិក ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្ររួមគ្នាក្នុងការឆ្លើយតបនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធភាព។
ក្នុងនោះ កិច្ចប្រជុំបានពិភាក្សាលម្អិតអំពីកម្មវិធីការងារ AADMER (កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់) ឆ្នាំ២០២៦-២០៣០ ដែលកំណត់សកម្មភាពអាទិភាពក្នុងតំបន់សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ កិច្ចប្រជុំក៏បានណែនាំគំនិតផ្តួចផ្តើមថ្មីៗដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងការត្រៀមលក្ខណៈ ដូចជា ពានរង្វាន់អាស៊ានសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ និងការចងក្រងនូវ ឯកសារស្តីពីការអនុវត្តល្អបំផុតលើការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីអបអរខួប ២០ ឆ្នាំនៃកិច្ចព្រមព្រៀង AADMER។

ជារួម កិច្ចប្រជុំ ACDM-47 នេះបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងភាពជាដៃគូ ដើម្បីកសាងសហគមន៍អាស៊ានមួយដែលកាន់តែមានសុវត្ថិភាព និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការប្រឈមគ្រោះមហន្តរាយគ្រប់ប្រភេទនាពេលអនាគត។
សមាសភាពចូលរួមនឹងរួមមានរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញមកពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាមកពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ស្ថិតក្រោមយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបូក (AMMDM Plus) ហើយ ប្រទេសទីម័រឡេស្តេ នឹងចូលរួមជាអ្នកសង្កេតការណ៍។
ពិធីបើកកិច្ចប្រជុំជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនឹងដឹកនាំដោយ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


