Connect with us

ព័ត៌មានជាតិ

ស្រូវជាង១៥០០០ហិកតានៅរាជធានី ខេត្តចំនួន ១៧ រងការខូចខាតដោយសារគ្រោះរាំងស្ងួតក្នុងឆ្នាំ២០២៥

បានផុស

នៅ

ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីនេះ រាជធានី ខេត្តចំនួន១៧ បានរងគ្រោះដោយសារគ្រោះរាំងស្ងួតនៅក្នុងរដូវប្រាំង និងកូនរដូវប្រាំងបណ្តាលឱ្យប៉ះពាល់ដល់រាជធានីខេត្តចំនួន១៧ ប៉ះពាល់ស្រូវចំនួន១៣៧៥៦៨ហិកតា និងដំណាំរួមផ្សំ ១៥៥៧ ហិកតា ក្នុងនោះដំណាំស្រូវខូចខាត១៥៦៤០ហិកតា និងស្តារឡើងវិញបានជិត ១១ម៉ឺនហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០មករានេះថា រាជធានី ខេត្តចំនួន១៧ ដែលរងប៉ះពាល់រួមមានខេត្តបន្ទាយមានជ័យ ប៉ះពាល់ស្រូវចំនួន ១៦៨២០ហិកតា ខូចខាត ១៥២៦ហិកតា។ ខេត្តបាត់ដំបង ប៉ះពាល់ ៤៨៨៥៤ហិកតា ខូចខាត ១២១៣៣ហិកតា។ ខេត្តកំពង់ចាម ប៉ះពាល់៣៩៧ហិកតា ខូចខាត៣ហិកតា និងអន្តរាគមន៍៣១៨ហិកតា។ ខេត្តកំពង់ស្ពឺ ប៉ះពាល់​២៣៦ហិកតា អន្តរាគមន៍បាន២៣៦ហិកតា។ ខេត្តកំពត ប៉ះពាល់២៧៣៥ហិកតា អន្តរាគមបានទាំងអស់ និងប៉ះពាល់ដំណាំរួមផ្សំ៧ហិកតា។ ខេត្តកំពង់ធំ ប៉ះពាល់ស្រូវ៥០៨៦ហិកតា ខូចខាត៧៤៦ហិកតា។ ខេត្តកណ្តាល ប៉ះពាល់ស្រូវ៨៤១៦ហិកតា អន្តរាគមន៍បានទាំងអស់។ ខេត្តក្រចេះ ប៉ះពាល់១២៧៣ហិកតា អន្តរាគមន៍បានទាំងអស់។ រាជធានីភ្នំពេញ ប៉ះពាល់២២ហិកតា អន្តរាគមន៍បានទាំងអស់។ ខេត្តព្រៃវែង ប៉ះពាល់៣២៩៤២ហិកតា អន្តរាគមន៍បាន ២៦៧៦០ហិកតា។ ខេត្តពោធិ៍សាត់ ប៉ះពាល់២៤៤៦ហិកតា ខូចខាត១០១៨ហិកតា។ ខេត្តសៀមរាប ប៉ះពាល់​១២៦៥ ហិកតា ខូច៥០ហិកតា។ ខេត្តស្វាយរៀង ប៉ះពាល់៦៩២៣ហិកតា អន្តរាគមន៍ានទាំងអស់។ ខេត្តតាកែវ ប៉ះពាល់​៦៥០៤ ហិកតា អន្តរាគមន៍បាន៥១៥១ហិកតា។ ខេត្តប៉ៃលិន ប៉ះពាល់១៣០៣ហិកតា ខូច២០ហិកតា។ ខេត្តត្បូងឃ្មុំ ប៉ះពាល់​១១៩៦ ហិកតា ខូច១៤៤ហិកតា។ និងខេត្តត្បូងឃ្មុំ ប៉ះពាល់១៤៥០ហិកតា អន្តរាគមន៍៤០៦ហិកតា និងដំណាំរួមផ្សំប៉ះពាល់១៥៥០ហិកតា។

លោកបានបញ្ជាក់ថា ក្រៅពីគ្រោះរាំងស្ងួតឆ្នាំ២០២៥ គ្រោះមហន្តរាយធម្មជាតិរួមមាន ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ១២០៥លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន៧៩នាក់ រងរបួស ១៦៤ នាក់ និងបំផ្លាញផ្ទះសម្បែង១០៣៥៣ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម