Connect with us

ព័ត៌មានជាតិ

គម្រោងអភិរក្សទឹក និងវារីអគ្គិសនីខ្នាតធំបំផុតរបស់់ចិន Datengxia តម្លៃប្រមាណ៤០០០លានដុល្លារ ផ្តល់គុណប្រយោជន៍មហាសាល

បានផុស

នៅ

ក្រុមអ្នកសារព័ត៌មានកម្ពុជា និងមកពីបណ្ដាប្រទេសអាស៊ាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានធ្វើដំណើរទស្សនកិច្ចគម្រោងទំនប់ទឹកស្អាត Datengxia ដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីតំបន់ទីក្រុង Guiping ខេត្ត Guangxi និងលាតសន្ធឹងលើទន្លេ Qianjiang ក្នុងអាងទន្លេគុជ ប្រវែងជាង១,២០០ ម៉ែត្រ មានទ្វារទឹកចំនួន ២៦ និងម៉ាស៊ីនតួប៊ីនបូមទឹកចំនួន ៨ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Wu Xiaolong ប្រធានក្រុមហ៊ុន Guangxi Datengxia Water Conservancy Development Co., Ltd. បានឲ្យដឹងថា គម្រោងទំនប់ទឹកស្អាត Datengxia គឺជាគម្រោងដ៏សំខាន់នៅក្នុងការសាងសង់បណ្តាញទឹកជាតិ នៅក្នុងអាងទន្លេគុជ ដែលរួមបញ្ចូលការគ្រប់គ្រងទឹកជំនន់ ការដឹកជញ្ជូន ការផលិតថាមពល ការចែកចាយធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងអត្ថប្រយោជន៍ធំៗផ្សេងទៀតផងដែរ។ គម្រោងវិនិយោគសរុបមានចំនួន ៣៥.៧៣៦ ពាន់លានយ័ន ហើយរយៈពេលសាងសងគឺ ៩ ឆ្នាំ ខណៈនៅខែកញ្ញា ឆ្នាំ ២០២៣ គម្រោងការងារសាងសង់សំខាន់ៗត្រូវបានបញ្ចប់លឿនជាងរយៈពេលកំណត់ចំនួន ៤ ខែ ។

ការងារសំខាន់ៗរបស់គម្រោង Datengxia ដែលគេស្គាល់ថាជា “សារមន្ទីរវិស្វកម្មទំនប់ទឹក” រួមមានការទប់ទំនប់ទឹក ទ្វារទឹក រោងចក្រអគ្គិសនី ផ្លូវកប៉ាល់ ក៏ដូចជាប្រព័ន្ធធារាសាស្រ្ត និងការបង្ហូរទឹកចេញចូល ក៏ដូចជាទុកសម្រាប់ច្រកចេញចូលរបស់មច្ឆាជាតិជាដើម ។ ទន្ទឹមនោះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរុករក និងបង្កើនអត្ថប្រយោជន៍នៃការដឹកជញ្ជូន វាចាំបាច់ក្នុងការកសាង “ច្រកទ្វារដ៏ទំនើប” មួយ។

គម្រោង Datengxia ត្រូវបានបំពាក់ដោយម៉ាស៊ីនតួប៊ីនលំហូរទឹកប្រភេទស្លាបចក្រតែមួយផ្លែចំនួន ៨ គ្រឿង ដែលមានសមត្ថភាពផលិតថាមពលបាន ២០០ មេហ្គាវ៉ាត់ជាមួយនឹងកម្លាំងជំរុញ ៣,៨០០ តោន ក្រោយពេលដំណើរការសាកល្បងរយៈពេល ៧២ ម៉ោង ហើយវាក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចិនផងដែរ ។

ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ក្រុមហ៊ុន Datengxia បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កើតប្រព័ន្ធការពារបរិស្ថានទឹកដ៏ធំបំផុតនៅក្នុងប្រទេសចិន រួមទាំងមជ្ឈមណ្ឌលអភិរក្សត្រីដ៏កម្រនៅទន្លេ Hongshui, ផ្លូវទំនប់មេត្រីនៃទន្លេ Qianjiang និងផ្លូវចិញ្ចឹមត្រីជីវសាស្ត្រនៃទន្លេ Nanmu, ស្ថានីយ៍បង្កាត់ពូជត្រីនៅទន្លេ Datengxia និងទន្លេ Laibin Hongshui, សំបុកត្រីសិប្បនិម្មិតចំនួន ៤ និងកន្លែងពងកូនសិប្បនិម្មិចំនួន ១ ដើម្បីជួយដល់ការការពារប្រព័ន្ធអេកូឡូស៊ីនៃអាងទន្លេគុជ ។

ចំណែកគម្រោងវារីអគ្គិសនីទន្លេ Hongshui ដែលជាគម្រោងផ្លូវទឹកតភ្ជាប់ទន្លេ និងសមុទ្រគ្រោងសាងសង់នៅប្រទេសចិនដែរនោះ មានស្ថានីយថាមពលល្បាក់ចំនួន ១០ ខណៈគម្រោង Datengxia ជាល្បាក់ចុងក្រោយ ហើយចំពោះការបញ្ចប់គម្រោង Datengxia នេះដែរ បង្ហាញពីការបញ្ចប់គម្រោងការអភិវឌ្ឍន៍វារីអគ្គីសនីនៃទន្លេ Hongshui ក៏ដូចជាការតភ្ជាប់ពេញលេញនៃ “ច្រករបៀងថាមពលស្អាត” នៅក្នុងអាងទឹកផងដែរ ។

ការរចនាម៉ាស៊ីនផលិតថាមពលប្រចាំឆ្នាំក្នុងចំនួន ៦,០៥៥ ជីហ្គាវ៉ាត់ម៉ោងនៃគម្រោង Datengxia គឺមានលើសពីពាក់កណ្តាលនៃការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់ទីក្រុង Nanning រដ្ឋធានី Guangxi ។ គម្រោង Datengxia គឺជាការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់ ហើយរហូតមកដល់ពេលនេះ ការផលិតថាមពលបន្ថែមនៃគម្រោងទំនប់ទឹកមួយនេះ មានកម្លាំងលើសពី ១២,៣០០ ជីហ្គាវ៉ាត់ម៉ោង ។

ការសាងសង់គម្រោង Datengxia បានបើកនូវការដឹកជញ្ជូនសំខាន់ៗប្រមាណ ១០០ លានតោនលើផ្លូវទឹកមាសនៃទន្លេ Xijiang ។ បរិមាណនាវាចរណ៍នៃផ្លូវទឹកទន្លេ Qianjiang ត្រូវបានធ្វើឲ្យប្រសើរឡើងពីកម្រិត ៣០០ តោនទៅកម្រិតខ្ពស់បំផុត ៣,០០០ តោននៅក្នុងផ្លូវទឹកក្នុងប្រទេសចិន ព្រោះថា គម្រោង Datengxia ជាមជ្ឈមណ្ឌលដ៏សំខាន់របស់ផ្លូវទឹកមាសនៃទន្លេគុជ ដើម្បីសម្រេចបាននូវការតភ្ជាប់ជាមួយទន្លេ និងសមុទ្រ ។

បើតាមលោក Wang Xiaolin នាយកមជ្ឈមណ្ឌលគ្រប់គ្រងផ្លូវទឹករបស់ក្រុមហ៊ុន Datengxia បានឲ្យដឹងថា “បន្ទាប់ពីការធ្វើនាវាចរណ៍នៃគម្រោងទំនប់ទឹក Datengxia រួចមក ផ្នែកនៃទន្លេដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រនៅតំបន់អាងស្តុកទឹក Datengxia ត្រូវបានប្រែក្លាយជាប្រឡាយ ហើយច្រាំងថ្មចោទដ៏គ្រោះថ្នាក់ និងថ្មប៉ប្រះទឹកបានលិចទៅបាតទន្លេជាអចិន្ត្រៃយ៍” ។

ផ្លូវកប៉ាល់សម្រាប់គម្រោង Datengxia បានបើកឲ្យធ្វើចរាចរណ៍ ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណទំនិញរហូតដល់ ១៨,០០០ តោន ដែលស្មើនឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែកចំនួន ៣០០ គ្រឿង ។ រាប់ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០២០ មក កប៉ាល់ដឹកទំនិញបានបើកឆ្លងកាត់គម្រោង Datengxia មានលើសពី ២០០ លានតោន។

គម្រោង Datengxia ដែលជាផ្លូវទឹកដ៏សំខាន់នៅភាគនិរតីនៃប្រទេសចិនភ្ជាប់ទៅកាន់សមុទ្រ គ្រប់គ្រងធនធានទឹក និងតំបន់អាងទន្លេ Xijiang ប្រមាណ ៥៦ ភាគរយ ជាពិសេសដោយសារតែទីតាំងភូមិសាស្ត្រលើទន្លេគុជ គម្រោងមួយនេះត្រូវបានគេហៅថា “ជ្រលងភ្នំបី” ។

យោងតាមលោក Hua Rongsun នាយកមជ្ឈមណ្ឌលគ្រប់គ្រងគម្រោងក្រុមហ៊ុន Datengxia និយាយថា ការរួមបញ្ចូលគ្នានៃគម្រោង Datengxia និងក្រុមអាងស្តុកទឹក ៦ អាចបង្កើនស្តង់ដារគ្រប់គ្រងទឹកជំនន់ក្នុងទីក្រុង Wuzhou ចន្លោះពី ៥០ ឆ្នាំទៅ ១០០ ឆ្នាំ និងបង្កើនស្តង់ដារគ្រប់គ្រងទឹកជំនន់ធំៗនៅក្នុងតំបន់ដីសណ្ដទន្លេភាគពាយ័ព្យ ចន្លោះពេល ១០០ ឆ្នាំទៅ ២០០ ឆ្នាំ។

បើតាមការបញ្ជាក់ពីលោក Deng Xunfa នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Datengxia លើកឡើងថា “គុណភាពទឹកនៅក្នុងអាងទន្លេ Xijiang គឺល្អឥតខ្ចោះ ដែលជាប់ចំណាត់ថ្នាក់ល្អមួយក្នុងចំណោមប្រព័ន្ធទឹកកំពូលទាំង ៧ នៅក្នុងប្រទេសចិន ស្របពេលដែលបច្ចុប្បន្ន គម្រោង Datengxia ក៏កំពុងបន្តផ្តល់ទឹកស្អាតទៅដល់ខេត្ត Guangxi, ខេត្ត Guangdong និងម៉ាកាវផងដែរ។

ក្នុងនាមជាខែលការពារទី ២ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹករបស់ម៉ាកាវ និងទីក្រុង Zhuhai វាអាចកាត់បន្ថយពេលវេលាឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទឹកបន្ទាន់ចេញពីអាងពី ១០ ថ្ងៃមកត្រឹម ៣ ថ្ងៃ ហើយវាក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ព្រឹត្តិការណ៍ជាច្រើន ដូចជាការកើនឡើងនៃជំនោរ ការបំពុលទឹកភ្លាមៗ គ្រោះរាំងស្ងួត និងកង្វះទឹកនៅតំបន់ដីសណ្ដទន្លេគុជជាដើម។

ចាប់តាំងពីច្រាំងទន្លេត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២០ មក គម្រោងទំនប់ទឹក Datengxia បានចូលរួមក្នុងប្រតិបត្តិការរំដោះទឹកចំនួន ១២ លើចេញពីក្នុងអាងទឹក ។ រហូតមកដល់ពេលនេះ ទឹកសរុបចំនួន ១.៨ ពាន់លានម៉ែត្រគូប ត្រូវបានបំពេញបន្ថែមសម្រាប់ផ្នែកខាងក្រោម ដើម្បីធានាសុវត្ថិភាពទឹកជូនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GHM) រួមទាំងទីក្រុង Zhuhai ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

កីឡា៤៤ នាទី មុន

មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពានអាកាសព្រះមុនីវង្ស​ សាងសង់បញ្ចប់មុនផែនការ ​ត្រៀមធ្វើពិធីតភ្ជាប់​ដើមសប្ដាហ៍ក្រោយ​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរ ទៅ ចិន ត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្ដាញជើងហោះហើរវៀតណាម-ចិន

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម