ព័ត៌មានជាតិ
បរិវេណប្រាសាទថ្នមប្តីគ្មានអ្នកមើលថែ ដីជាប់ប្រាសាទត្រូវគេកាងធ្វើកម្មសិទ្ធិ
ប្រាសាទថ្នមប្តី ជាសម្បត្តិវប្បធម៌ជាតិ ស្ថិតនៅក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ មានស្មៅដុះស៊ុបទ្រុប គ្មានអ្នកមើលថែ ហើយដីជាប់ប្រាសាទត្រូវគេហ៊ុំព័ទ្ធរបងយកធ្វើជាកម្មសិទ្ធិ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង បានប្រាប់កម្ពុជាថ្មីថា រាល់ឆ្នាំកន្លងមកគ្រប់ប្រាសាទទាំងអស់នៅក្នុងស្រុកកំពង់លែង គឺមានឆ្មាំថែរក្សាការពារដោយមានការឧបត្ថម្ភប្រាក់បំណាច់ពីរដ្ឋដែរ។ ប៉ុន្តែតែនៅឆ្នាំ ២០២១ នេះឈ្មោះឆ្មាំការពារ ដែលមន្ទីរបានស្នើសុំក្រសួង មិនទាន់ធ្លាក់ចុះនៅ ឡើយទេ ដែលជាធម្មតាអាចធ្លាក់មកក្នុងអំឡុងខែ០២នេះហើយ ។
ប្រធានមន្ទីររូបនេះបានបន្តថា នៅពេលមានឆ្មាំការពារ ទើបមន្ទីរចាត់ចែងឱ្យឆ្មាការពារប្រាសាទជួយថែរក្សាការពារប្រាសាទ ឱ្យមានបរិ ស្ថានល្អបាន ។
ដោយឡែកចំពោះការគ្រប់គ្រងទីតាំងដីទួលប្រាសាទវិញ កន្លងមកក្រសួងវប្បធម៌ មិនអនុញ្ញាតឱ្យធ្វើរបងហ៊ុព័ទ្ធប្រាសាទឡើយ តែអាចបោះបង្គោលព្រុំសម្គាល់បាន។
តាមគោលការណ៍របស់ក្រសួងវប្បធម៌ក្នុងឆ្នាំ២០២១ នេះ ក្រុម ការងាររបស់ក្រសួង និងសហការជាមួយមន្ទីរវប្បធម៌ខេត្ត ចុះធ្វើធ្វើចំរឿន ទីតាំងដីទួលប្រសាទទាំងអស់នៅក្នុងខេត្តដើម្បីធ្វើប្លង់កម្មសិទ្ធិសម្បត្តិរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងវប្បធម៌ឲ្យ អោយបានត្រឹមត្រូវផងដែរ ដើម្បីអភិរក្សថែរក្សាការពារឲ្យបានគង់វង្សទៅអនាគត។
ដោយឡែកទាក់ទងនឹងសំណួរសួរថា ហេតុអ្វីក៏គេមិនលុបរណ្ដៅនៅ ក្នុងប្រាសាទដែល ជនខិលខូចលួចជីកគកកាយរកកំណប់តកាលពីទសវត្សរ៍ទី៨០ នោះ តើយើងមិនខ្លាចមានការរលំបាក់ឬ ស្រុតតួប្រា សាទទេឬ។
ទាក់ទងនឹងសំណួរនេះ លោក សុខ ធួកប្រធាន មន្ទីរវប្បធម៌ខេត្តកំពង់ ឆ្នាំង បានឆ្លើយថា យើងមិនអាចធ្វើការលុបរណ្តៅដី ដែលគេជីក កកាយនៅក្នុងប្រាសាទនោះតាម ទំនើងចិត្តបានឡើយព្រោះវាជា ទង្វើខុសច្បាប់។
ការលុបរណ្ដៅខាងលើនេះ អាចធ្វើទៅបាន លុះត្រាតែមានក្រុមវិស្វករបច្ចេកទេសរបស់ក្រសួងវប្បធម៌ចុះត្រួតពិនិត្យ និងវាយតម្លៃជាមុនសិន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួ ងវប្បធម៌ផងដែរ ទើបធ្វើបាន។
មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋយើងទាំងអស់ សូមជួយថែរក្សាការពារទប់ស្កាត់ ដឹងសូមជួយរាយការណ៍ជាបន្ទាន់ ករណីពិនិត្យឃើញមាន ការការជីកគាស់កកាយជាថ្មីបន្តទៀត ពីសំណាក់ជនខិលខូចនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីរួមគ្នាជួយការពារប្រាសាទទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងឲ្យបាននៅឋិតថេរគង់វង្សតទៅអនាគត៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ