ព័ត៌មានជាតិ
ដឹងទេ! កាលពីជាង ៤០ ឆ្នាំមុន បាក់ឌុបមានសិស្សមកប្រឡងត្រឹម ៨២ នាក់ប៉ុណ្ណោះ
បើតាមឯកសារក្រសួងអប់រំ យុវជន និងកីឡា ក្រោយប្រទេសកម្ពុជាចេញផុតពីរបបប៉ុលពតឆ្នាំ ១៩៧៩ ពោលនាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងឆ្នាំ ១៩៨០ ដំណើរការប្រឡងជំនាន់នោះមានសិស្សមកប្រឡងត្រឹម ៨២ នាក់ប៉ុណ្ណោះ។ ក្នុងចំណោមសិស្ស ៨២ នាក់ អ្នកជាប់មានចំនួន ៧២ នាក់ ស្មើអត្រា ៨៧.៨០%។
នៅឆ្នាំប្រឡងក្រោយៗមកទៀត ចំនួនសិស្សមានការកើនឡើងបន្តបន្ទាប់។ ជាក់ស្តែងនៅឆ្នាំ ១៩៨១ ចំនួនសិស្សមកប្រឡងមានចំនួន ១៤២ នាក់ ឆ្នាំ ១៩៨២ មានចំនួន ១៦៤ នាក់ ឆ្នាំ ១៩៨៣ មានចំនួន ១៥៦ នាក់ ឆ្នាំ ១៩៨៤ មានចំនួន ៨៣៤ នាក់ ឆ្នាំ ១៩៨៥ មានចំនួន ១ ៦១៦ នាក់ ឆ្នាំ ១៩៨៦ មានចំនួន ៣ ៦៥០ នាក់ ឆ្នាំ ១៩៨៧ មានចំនួន ៤ ៧៤៦ នាក់ ឆ្នាំ ១៩៨៨ មានចំនួន ៥ ៧២៧ នាក់ ឆ្នាំ ១៩៨៩ មានចំនួន ៧ ៨៣៣ នាក់ និងឆ្នាំ ១៩៩០ មានចំនួន ១១ ៥៦៧ នាក់ និងបន្តកើនឡើងជាលំដាប់នាសម័យប្រឡងក្រោយៗមកទៀត។

សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃ ០៦ វិច្ឆិកា ២០២៣ បើតាមក្រសួងអប់រំ យុវជន និងកីឡា មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,៤១២នាក់ (ស្រី ៧៣,២៧៨ នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១,៣៧៩នាក់ (ស្រី ២៤,៧៨៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣ នាក់ (ស្រី ៤៨,៤៨៩ នាក់)។
នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានធានាអះអាងថា នឹងរៀបចំការប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានពោលគឺអ្នកចេះជាប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


