Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម ត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនប្រឡងបាក់ឌុបជាច្រើនកន្លែងនៅតាមបណ្តាវត្ត 

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនដែលមកប្រឡងបាក់ឌុបឆ្នាំនេះជាច្រើនកន្លែងនៅតាមបណ្តាវត្ត ខណៈការផ្ញើកង់ម៉ូតូពុំយកថ្លៃឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដូចរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម បានជួយសម្របសម្រួល និងកាត់បន្ថយការចំណាយចំពោះបេក្ខជនដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទីរួមខេត្ត។ បន្ថែមពីនោះ ក៏មានការយកចិត្តទុកដាក់រៀបចំកន្លែងស្នាក់នៅជូនបេក្ខជនមកពីតាមបណ្តា ភូមិ ឃុំ ដោយបានត្រៀមកន្លែងតាមបណ្តាវត្តអារាមដែលនៅក្នុងក្រុង និងបានសម្របសម្រួលកុំឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារយោគយល់កុំដំឡើងថ្លៃ។

ដោយឡែក មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ក៍បាន​ជូនដំណឹងស្តីពីការផ្តល់កន្លែងស្នាក់នៅតាមបណ្តាវត្តមួយចំនួនទៀតដែរ ដោយតាមវត្តទាំងនោះគឺនៅជិតមណ្ឌលប្រឡងរបស់សិស្សានុសិស្ស សរុបចំនួន៨វត្ត ស្មើនឹង ៤៥០កន្លែង។

គួរជម្រាបថា សម្រាប់ខេត្តកំពង់ចាម បេក្ខជនដែលដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ មានបេក្ខជនសរុប ៨ ៨៩៦នាក់ ដោយបែងចែកមណ្ឌលប្រឡងចំនួន១៤មណ្ឌល ស្មើនឹង ៣៥៨បន្ទប់ ក្នុងនោះចែកជាថ្នាក់វិទ្យាសាស្ត្រចំនួន ៥មណ្ឌល ស្មើ១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៩មណ្ឌល  ស្មើ ២២៨បន្ទប់ មាន៥៦៨១នាក់៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម