ព័ត៌មានជាតិ
មន្ទីរទេសចរណ៍កំណត់យករបៀបបុកស្រូវយកអង្ករបង្ហាញទេសចរនៅភូមិជនជាតិការវែត
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានរៀបចំឱ្យបងប្អូនជនជាតិកាវែតនៅភូមិទាក់ទាម ឃុំសន្តិភាព ស្រុកសៀមប៉ាងថែរក្សារបៀបបុកស្រូវយកអង្ករ ដែលជាទម្លាប់ពីដូនតា និងជាផ្នែកមួយនៃវប្បធ៌មខ្មែរសម្រាប់បង្ហាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍មកលេងនៅភូមិជនជាតិមួយនេះ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នេះជារបៀបដឹកជញ្ជូនស្រូវ និងរទេះគោ និងរបៀបបុកស្រូវកិននិងត្បាល់ ដែលចាស់ៗជំនាន់ដើមបានប្រើប្រាស់រទេះគោ បុកស្រូវ និងអង្រែ ជាន់និងត្បាល់ក្តឿងធ្វើពីឈើរបៀបបុកស្រូវនេះ បច្ចុប្បន្នស្ទើរតែបាត់បង់ទៅហើយ។
លោកប្រធានមន្ទីរបន្តថា៖ នេះជាវប្បធម៌មួយរបស់ខ្មែរយើង ហើយបងប្អូនជនជាតិនៅភូមិនេះ ត្រូវនាំគ្នាអភិរក្សនូវឧបករណ៍ រួមមាន រទេះគោ ត្បាល់ អង្រែ ចង្អេរស្ទៃអង្ករ កញ្ច្រែងរែងកន្ទក់ និងរបៀប បុករែង-ទុក សម្រាប់បង្ហាញភ្ញៀវទេសចរដែលមកលេងភូមិនេះបានឃើញពីរបៀបបុកស្រូវ បង្ហាញដោយបងប្អូនជនជាតិភាគតិចយើង។

លោក ស៊ុយ អ៊ាមឡន អភិបាលរងស្រុកសៀមប៉ាង គាំទ្រចំពោះការរៀបចំឱ្យមានផលិតផលមួយនេះព្រោះវាអាចទាក់ទាញភ្ញៀវទេសចរបាន ដោយសារការបុកស្រូវយកអង្ករនេះជាអត្តសញ្ញាណខ្មែរដើមទោះបីថា បច្ចុប្បន្នយើងមានម៉ាស៊ីនកិនស្រូវបែបទំនើបក៏ដោយ។
លោកបញ្ជាក់ថា៖ កាអភិរក្ស សម្បត្តិវប្បធម៌ និងប្រពៃណីនេះ ពិតជាមានតម្លៃសម្រាប់សង្គមជាតិ ហើយកូនចៅជំនាន់ក្រោយភ្ញៀវទេសចរជាតិ មកភូមិនេះបានឃើញ និងបានស្គាល់។

លោកស្រីនីនូជនជាតិកាវែតរស់នៅភូមិ ទាក់ទាមបានបញ្ជាក់ថា៖ ទំនៀមទំលាប់នេះមានតែបងប្អូននៅទីជនបទនេះហើយដែលអាចថែរក្សាវាបាន និងបន្តបង្ហាត់បង្រៀនទៅបងប្អូនកូនចៅឱ្យចេះបុក-រែងសម្រាប់បង្ហាញភ្ញៀវទេសចរ ប្រសិនជាភ្ញៀវបានមកដល់ភូមិទាក់ទាម ឃុំសន្តិភាពនេះ។
សូមបញ្ជាក់ថា៖ កេរ្ត៏តំណែលនេះជាផ្នែកមួយដែល ដូនតាចាស់ទុំជំនាន់ដើម យកឈើមកធ្វើជាឧបករណ៍បុកស្រូវ យកអង្ករ មកដាំបាយចិញ្ចឹមកូន ព្រោះកាលនោះគ្មានម៉ាស៊ីនកិនស្រូវដូចបច្ចុប្បន្ននេះទេ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


