Connect with us

ព័ត៌មានជាតិ

មន្ត្រីសង្ឃមួយអង្គ ត្រូវបានដំឡើងជាសម្ដេច គឺ «សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ»

បានផុស

នៅ

មន្ត្រីសង្ឃជាន់ខ្ពស់មួយអង្គទៀតហើយ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង និងដំឡើងគោរមងារជាសម្ដេច គឺ «សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ»។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា១ នៃព្រះរាជក្រឹត្យនេះ គឺ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងគោរមងារព្រះមហាវិមលធម្ម ហ៊ូ ឈីវនាថ ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងទីជា «សម្ដេចព្រះមង្គលមុនីរង្សី» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ មានតួនាទីជាព្រះគ្រូសូធ្រឆ្វេងវត្តបទុមវតី សមាជិកថេរសភានៃព្រះពុទ្ធសាសនា ជាព្រះអនុប្រធានអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងជាព្រះបាឡាត់គណរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម