ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយប្រភេទពន្ធដែលមានស្រាប់ មិនមានការដំឡើងអត្រានោះដែរ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងនីតិកាលទី ៧នេះ រាជរដ្ឋាភិបាល នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ ក៏មិនមានការដំឡើងនោះដែរ នេះគឺសូមបញ្ជាក់ឲ្យបានច្បាស់ឡើងវិញ»។
កន្លងមក រាជរដ្ឋាភិបាល អាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់ នូវប្រភេទពន្ធមួយចំនួនដូចជា៖ ពន្ធសត្ត ឃាត, ពន្ធលើរបបម៉ៅការ, ពន្ធតែមប្រេងសារពើភ័ណ្ឌលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន, ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ត្រាក់ទ័រ និងគ្រឿងយន្ដប្រហាក់ប្រហែល និងជល យានយន្ដ ដែលកម្លាំងដល់ ១៥០សេះ ព្រមទាំងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


