ព័ត៌មានជាតិ
ការសម្តែងគុនល្បុក្កតោ ក្នុងមហោស្រពភាពយន្តអាសុីពិភពលោក ទទួលបានស្ងើចសរសើរ មានអ្នកសួរនាំច្រើន
គួរជាទីមោទនៈណាស់ នៅពេលដែលទទួលបានឱកាស តំណាងក្បាច់គុនល្បុក្កតោខ្មែរ ឡើងសម្តែងលើឆាកអន្តរជាតិ ដើម្បីជាការអបអរសាទរចំពោះភាពយន្តខ្មែររឿង គុនល្បុក្កតោរស់ឡើងវិញ (Surviving Bokator) និងជាការរួមចំណែកមួយផ្សព្វផ្សាយគុនបុរាណខ្មែរ ទៅកាន់ពិភពលោកផង ហើយអ្វីដែលកាន់តែរំភើបទៀតនោះ គឺទទួលបានកោតសរសើរ និងមានអ្នកសួរនាំពីគុនល្បុក្កតោ។
នេះបើតាមបទសម្ភាស ដែលលោក គីម សំបូរ គ្រូគុនចម្រុះខ្មែរនៅអាមេរិក បានបញ្ជាក់ប្រាប់កម្ពុជាថ្មី។

ក្នុងឱកាសមហោស្រពភាពយន្តអាស៊ីពិភពលោក លើកទី៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោក គីម សំបូរ និងប្អូនប្រុស ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងក្បាច់គុនល្បុក្កតោ ដើម្បីអបអរសាទរភាពយន្ត Surviving Bokator នៅថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីតារាហូលីវូដល្បីៗជាច្រើន មកតំណាងគុនប្រចាំប្រទេសរបស់ខ្លួន។
លោក គីម សំបូរ បានរៀបរាប់ថា ចំពោះព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីនេះ លោកមិនអាចបញ្ជាក់បានទេ ប៉ុន្តែអ្វីដែលលោកអាចបញ្ជាក់បាន គឺអ្នកដែលចូលរួមកម្មវិធីនោះ មិនថាជនបរទេស ឬជនជាតិអាសុី គឺចាប់អារម្មណ៍ចំពោះការបង្ហាញក្បាច់គុនរបស់លោក និងប្អូនប្រុស ហើយមានមតិសរសើរជាច្រើនមកកាន់លោក ខ្លះក៏ថា ពួកគេមិនធ្លាប់បានឃើញ ក្បាច់គុនអស្ចារ្យអ៊ីចឹងពីមុនទេ និងបានសួរលោកខ្លះៗ ពីគុនល្បុក្កតោទៀតផង។ ដែលនេះ សបញ្ជាក់បានថា គុនបុរាណខ្មែរមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង។


គួររំលឹកថា លោក គីម សំបូរ ជាកូនខ្មែររស់នៅអាមេរិកមួយរូប ដែលជាអ្នករួមចំណែកយ៉ាងផុសផុលបំផុត ជាមួយការផ្សព្វផ្សាយគុនបុរាណខ្មែរ នៅទឹកដីអាមេរិក។ មុនក្លាយជាគ្រូគុនចម្រុះនៅរដ្ឋ Utah លោកបានចំណាយពេលវេលាទៅមកកម្ពុជាជាច្រើនលើក រហូតបញ្ចប់ការសិក្សាគុនល្បុក្កតោដោយជោគជ័យ។
លោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកសកម្មភាពក្នុងការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណកម្ពុជា ទៅកាន់ពិភពលោក ដូចជាការបញ្ចូលក្បាច់គុនខ្មែរ ក្នុងភាពយន្ត Power Ranger version ថ្មី របស់អាមេរិក ការសម្តែងក្បាច់គុនខ្មែរ ក្នុងឱកាសកម្មវិធីធំៗ របស់ជនជាតិខ្មែររស់នៅអាមេរិក ក៏ដូចជាការប្រើឱកាសជាគ្រូគុនចម្រុះនៅទីនោះ ដើម្បីផ្សព្វផ្សាយ៕
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
អាជ្ញាធរអប្សរាបំភ្លឺករណីស្ត្រីម្នាក់ថតវីដេអូនៅប្រាសាទអង្គរវត្តនាំឱ្យប៉ះពាល់ដល់ វប្បធម៌ បេតិកភណ្ឌកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ម្ចាស់ Miss Universe ថៃ ដាក់ឯកសារប្រកាសក្ស័យធន ក្រោយទិញកម្មវិធីអស់ ២០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
បុរសវៀតណាម មានជំងឺមហារីកបំពង់អាហារ ដែលកើតចេញពីទម្លាប់ប្រចាំថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ចាប់ខ្លួនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលសំណូក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
Lisa រៀបរាប់រឿងរ៉ាវមួយចំនួន ក្រោយឪពុកអញ្ជើញមកទឹកដីកម្ពុជា